របៀបធ្វើ នំគូឆាយ

Loading...
សំបកខ្ចប់
គ្រឿងផ្សំ
 • ម្សៅដំណើប៥ខាំ
 • ម្សៅខ្សាយ២ខាំកន្លះ
 • ទឹក២ចានចង្កឹះថែមបន្តិចអោយម្សៅជ្រាយល្មម
 • អំបិលកន្លះស្លាបព្រាបាយ
 • ស្កសរ៣ស្លាបព្រាបាយ
 • ប្រេងឆា៣ស្លាបព្រាបាយ
ស្នូលនំគូឆាយ
គ្រឿងផ្សំ
 • ស្លឹកគូឆាយ៣ខាំហាន់តូចៗ
 • សាច់ជ្រូកចិញ្ច្រាំ២ខាំ
 • បង្គាចិញ្ច្រាំ២ខាំ
 • អំបិល១ស្លាបព្រាកាហ្វេ
 • ស្កសរ២ស្លាបព្រាបាយ
 • ប្រេងឆា៣ស្លាបព្រាបាយ
 • ម្រេច១ស្លាបព្រាកាហ្វេ
 • ខ្នរ១ស្លាបព្រាបាយ
វិធីធ្វើ
 1. លាយម្សៅនិងគ្រឿងផ្សំធ្វើសំបកបញ្ចូូលគ្នាញីអោយទន់ទុកមួយឡែក។
 2. យកគ្រឿងផ្សំស្នូលបញ្ចូលគ្នាទុកមួយឡែក។
 3. យកម្សៅសូនដុំៗសង្កត់អោយសំប៉ែតដាក់ស្នូលចូលខ្ចប់អោយរាងសំប៉ែតបន្តិចរួចយកទៅចំហ៊ុយ២០នាទីជាការស្រេច។បើចូលចិត្តចៀនអាចយកទៅចៀនបាន ។

របៀបធ្វើ នំគូឆាយ :: Cam Location

Loading...
Loading...