របៀបធ្វើ ពងទាបំពងជូរអែម

Loading...
គ្រឿង​ផ្សំ
  • ពង​ទា​ស្ងោរ 
  • ទឹក​អំពិល​ទុំ 1/4 ពែង 
  • ស្ករ​ត្នោត 1/4 ពែង 
  • ទឹក​ត្រី 3 ស្លាប​ព្រា​បាយ 
  • ឫស​គីម​ឆាយ 1 ស្លាប​ព្រា​កាហ្វេ 
  • ខ្ទឹម​ស 1 ស្លាប​ព្រា​បាយ 
  • ម្ទេស ទឹក​ម្ទេស​ឆា 1/4 ពែង 
  • ខ្ទឹម​ក្រហម​ចិញ្ច្រាំ 1/4 ពែង 
  • ស្លឹក​គីម​ឆាយ
  • ប្រេង​ឆា
វិធី​ចម្អិន
  1. ដាក់​ខ្ទះ ចាក់​ប្រេង​ឱ្យ​ក្ដៅ រួច​បំពង​ពង​ទា​ឱ្យ​ឡើង​ពណ៌​ត្នោត ហើយ​ស្រង់​ចេញ​ទុក​មួយ​ឡែក។
  2. បុក​ឫស​គីម​ឆាយ ខ្ទឹម​ស និង​ម្ទេស​ចូល​គ្នា ហើយ​យក​ទៅ​ឆា​ក្នុង​ប្រេង។
  3. ដាក់​ស្ករ​ត្នោត ទឹក​ត្រី និង​ទឹក​អំពិល​ទុំ​ចូល រួច​ឆា​ត្រឡប់​ចុះ ត្រឡប់​ឡើង ចាក់​ទឹក​ចូល​បន្តិច ហើយ​រម្ងាស់​វា​ឱ្យ​ទាល់​តែ​ស្អិត។
  4. ចុង​ក្រោយ​ កាត់​ពង​ទា​បំពង​ជា​កង់ៗ​ដាក់​ចាន ហើយ​ចាក់​ទឹក​ជ្រលក់​ដែល​លោក​អ្នក​បាន​ធ្វើ​នៅ​ជំហាន​មុនៗ បន្ទាប់​មក​រោយ​ស្លឹក​គីម​ឆាយ​ពី​លើ​ជា​ការ​ស្រេច។

របៀបធ្វើ ពងទាបំពងជូរអែម :: Cam Location

Loading...
Loading...