របៀបធ្វើ បាយឆាតុមយាំ

គ្រឿងផ្សំ
  • បាយស ១ចានចង្កិះ
  • ស្ករ ១ស្លាបព្រាកាហ្វេ
  • អំបិល បន្ទិច
  • ទឹកត្រី ១ស្លាបព្រាកាហ្វេ
  • គ្រឿងតុមយាំ ១ស្លាបព្រាបាយ
  • ពងទា ១គ្រាប់
  • ប៉េងបោះទុំ ១ផ្លែ (ហាន់ជា៨ចំនិត)
  • ក្រូចឆ្មា 
  • ខ្ទឹមក្រហម ១ដុំ (ហាន់ស្តើងៗ)
  • ម្រេច ១ស្លាបព្រាកាហ្វេ
  • គល់ស្លឹកគ្រៃ ១គល់ (ហាន់ស្តើងៗ)
  • បង្គារ ១០ (បកបម្បកស្អាត)
  • ប្រេងឆា ១ស្លាបព្រាបាយ
របៀបធ្វើ
  1. យកបង្គារប្រលាក់ជាមួយអំបិល ស្ករ និងម្រេច មួយមុខបន្ទិចៗអោយសព្វ ទុកចោល១០នាទី។
  2. គោះពងទាដាក់ចាន រួចកូអោយសព្វ។
  3. ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹម និងគល់ស្លឹកគ្រៃចូលឆាអោយក្រហមបន្ទិច សឹមដាក់បង្គារចូលឆាអោយឆ្អឹន។
  4. ពេលបង្គារឆ្អឹន ដាក់បាយចូលឆាអោយសព្វ រួចវែកបាយទៅម្ខាង សឹមចាក់ពងទាចូល (កន្លែងអត់មានបាយ) ទុកអោយឆ្អឹនបន្ទិច សឹមកូបំបែកអោយល្អិត និងសព្វជាមួយបាយ។
  5. ដាក់គ្រឿងតុមយាំ និងប៉េងបោះចូលឆាអោយសព្វជាមួយបាយ រួចដាក់ស្ករ ទឹកត្រី ម្រេច និងទឹកក្រូចឆ្មាមួយចំនិតចូលឆាអោយសព្វជាការស្រេច៕

របៀបធ្វើ បាយឆាតុមយាំ :: Cam Location

Loading...