របៀបធ្វើ តៅហ៊ូបំពងបីពណ៌

Loading...
គ្រឿងផ្សំ
  • តៅហ៊ូ (មូល) ៦ដុំ
  • ម្សៅមី
  • ពងមាន់ ២គ្រាប់
  • កម្ទេចនំបុ័ង
  • ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ
  • គល់ស្ពៃ (Kohlrabi) ហាន់ជាដុំៗតូចៗ
  • ម្ទេសហាវៃ ខៀវ និងក្រហម ហាន់ជាដុំៗតូចៗ
  • ស្ករ ១ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • ទឹកខ្មេះ ២ស្លាបព្រាបាយ
របៀបធ្វើ
  1. គោះពងមាន់ដាក់ចានមួយ កូអោយរលាយសាច់មួយ។
  2. យកតៅហ៊ូទៅលាបជាមួយម្សៅមីអោយសព្វ រួចយកទៅលាបជាមួយពងមាន់ សឹមយកទៅលាបជាមួយកម្ទេចនំបុ័ងអោយសព្វ សឹមយកទៅបំពងអោយឆ្អឹន និងក្រហមល្អ។
  3. ដាំប្រេងឆាបន្ទិច ដាក់ខ្ទឹមចិញ្រ្ចាំចូលបំពងអោយក្រហមបន្ទិច សឹមដាក់បន្លែចូលឆាអោយសព្វ រួចផ្សំរសជាតិដោយ ស្ក ម្សៅស៊ុប និងទឹកខ្មេះឆាអោយឆ្អឹន។
  4. យកឆាទៅដាក់ពីលើដុំតៅហ៊ូបំពង (ដូចរូប) ជាការស្រេច៕

របៀបធ្វើ តៅហ៊ូបំពងបីពណ៌ :: Cam Location

Loading...
Loading...