របៀបធ្វើ បង្គារបំពង

Loading...
គ្រឿងផ្សំ
  • បង្គារ ១៥ (បកសម្បក យកក្បាលចេញ អោយស្អាត)
  • អំបិល ២ស្លាបព្រាកាហ្វេ
  • ម្រេច ២ស្លាបព្រាកាហ្វេ
  • ដំឡូងបារាំង ៣ដុំ (តូចល្មម)
  • ប៊ើ(Butter) ១ស្លាបព្រាបាយ 
  • ពងមាន់ ៣គ្រាប់
  • ម្សៅម្ទេស (Paprika) ២ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុប ២ស្លាបព្រាកាហ្វេ
  • ម្សៅមី
  • កម្ទេចនំបុ័ង
  • ប្រេងឆា
របៀបធ្វើ
  1. បង្គារធ្វើអោយស្អាត រួចយកមកប្រលាក់ជាមួយអំបិលបន្ទិច និងម្រេចបន្ទិចអោយសព្វ។
  2. យកដំឡូងទៅស្ងោអោយឆ្អឹន រួចច្របាច់អោយម៉ត់ សឹមដាក់ពងមាន់ផ្នែកក្រហម១គ្រាប់ និងប៊ើចូលច្របល់ចូលគ្នាអោយសព្វល្អ។
  3. បន្ទាប់មកដាក់អំបិល ម្រេច ម្សៅម្ទេស និងម្សៅស៊ុបចូលច្របល់អោយសព្វល្អ។
  4. យកពងមាន់២គ្រាប់ គោះដាក់ចានមួយ រួចកូអោយរលាយសាច់មួយ។
  5. យកបង្គារមកបិទជាមួយដំឡូងអោយជិត (ទុកកន្ទុយចេញក្រៅ មើលទៅស្អាត) រួចយកទៅប្រលាក់ជាមួយម្សៅមីអោយសព្វ សឹមយកទៅជ្រលក់ក្នុងទឹកពងមាន់ រួចយកទៅប្រលាក់ជាមួយកម្ទេចនំបុ័ង រួចយកទៅដាក់បំពងក្នុងខ្ទះប្រេងឆាកំពុងក្តៅអោយឆ្អឹនជាការស្រេច៕

របៀបធ្វើ បង្គារបំពង :: Cam Location

Loading...
Loading...