របៀបធ្វើ ឆាអណ្តាតជ្រូកជាមួយស្លឹកគ្រៃ

Loading...
គ្រឿងផ្សំ
  • អណ្តាត​ជ្រូក​មួយ 
  • ស្លឹកគ្រៃ​បុក ១/៤ ចាន 
  • អំបិល 
  • ម្សៅ​ស៊ុប 
  • ប៊ីចេង 
  • ទឹកត្រី 
  • ស្លឹក​ខ្ទឹម 
  • ជីរ​ក្រអូប 
  • ទឹក​ខ្មះ 
  • ខ្ទឹមស 
  • ម្ទេស
របៀប​ធ្វើ
  1. អណ្តាត​ជ្រូក​លាង​ឱ្យ​ស្អាត ដាក់ចូល​ឆ្នាំ​ទឹក​ពុះ បង់​ទឹកខ្មេះ​មួយ​កូន​ស្លាបព្រា ស្ងោរ​ស្ទើរ​ឆ្អិន​ប្រមាណ ៥ នាទី។
  2. ដាក់​ស្លឹកគ្រៃ​បុក​ចូល​ចាន ម្ទេស​ហាន់តូច។
  3. លាង​អណ្តាត​ជ្រូក​ដែល​ស្ងោរ​រួច​ឱ្យ​ស្អាត កោស​កំអែលសៗខាងក្រោម​អណ្តាត​ឱ្យ​ស្អាត លាង​ម្តងទៀត ទុកឱ្យ​ស្រក់​ទឹក​អស់ ហើយ​ហាន់តូចៗល្មម​ហូប។
  4. ដាក់​ប្រេងឆា​ឱ្យ​ពុះ​លើ​ខ្ទះ លីង​ខ្ទឹមស​ឱ្យ​ឈ្ងុយ ត​មក​ដាក់​ល្បាយ​ស្លឹកគ្រៃ ម្ទេស​ចូល​ឆា​ឱ្យ​ក្រ​អួ​ប។
  5. ដាក់​អណ្តាត​ជ្រូក​ចូលបណ្តើរៗ ឆា​ជាមួយគ្នា ដាក់​អំបិល​មួយ​ចិ​ប ទឹកត្រី​បន្តិច ម្សៅ​ស៊ុប ប៊ីចេង លៃ​គ្រឿង​ឱ្យ​ល្មមមាត់ ឆា​ចុះឡើង​ឱ្យ​សព្វ​ប្រមាណ ១០ នាទី​គឺ​បាន​ពន្លត់ភ្លើង​ដាក់​ខ្ទឹម​ស្លឹក និង ជីរ​ក្រអូប​ចូល​ជាការ​ស្រេច៕

របៀបធ្វើ ឆាអណ្តាតជ្រូកជាមួយស្លឹកគ្រៃ :: Cam Location

Loading...
Loading...