របៀធ្វើ ឆាកោះមាន់ភ្លាជាមួយខ្ញី

Loading...
គ្រឿងផ្សំ
  • កោះមាន់ ៥ ទៅ ៦ 
  • ខ្ងី​មួយ​មើម​ធំ 
  • ជីររណា 
  • ជីរ​ក្រអូប 
  • អំបិល 
  • ស្ករ 
  • ម្ទេស​ម៉ត់(ម្ទេស​ម្សៅ) 
  • ទឹកស៊ីអ៊ីវ 
  • ស្លឹក​ខ្ទឹម 
  • ខ្ទឹមស
របៀប​ធ្វើ
  1. ខ្ញី​កោស​សំបក​លាង​ឱ្យ​ស្អាត ហាន់​សរសៃ។
  2. កោះមាន់​លាង​ឱ្យ​ស្អាត និង ទឹកអំបិល​ឡ​មៗ។
  3. ដាក់​កោះមាន់​ចូល​ឆ្នាំង​ស្ងោរ និង ខ្ញី​ខ្លះ​ជាមួយ ផ្លែ​ប៉ុច​កាក់ ដាក់​អំបិល មួយ​ស្លាបព្រា​តូច​ចូល​ផង។
  4. កោះមាន់​ដែល​ស្ងោរ​ឆ្អិន ទុកឱ្យ​ត្រជាក់​ហាន់តូចៗល្មមមាត់​តំរៀប​ដាក់​ចាន​កំ​ផ្លាត។
  5. ដាក់​ប្រេងឆា​ឱ្យ​ពុះ បំពង​ខ្ទឹម​ស​ឱ្យ​ឈ្ងុយ ដាក់​ខ្ញី​នៅ​​សល់​ចូល​ឆា ត្រឡប់​ឡើង​ចុះ ២នាទី ដាក់​ទឹកស៊ីអ៊ីវ ១ ស្លាបព្រា​សម្លរ ស្ករ ១/២ ស្លាបព្រា ទឹកជា​បន្តិច ស្លឹក​ខ្ទឹម​ហាន់តូចៗ ម្ទេស​ម្សៅ ត្រឡប់​ឱ្យ​ស្នើ​រសាច់ បង់គ្រឿង ភ្លក្ស​ឱ្យ​ល្មមមាត់​ហើយ​ពន្លត់​ចង្ក្រាន ស្រូបទឹក​ជ្រ​លោះ​នេះ​លើ​កោះមាន់​ជាការ​ស្រេច៕

របៀធ្វើ ឆាកោះមាន់ភ្លាជាមួយខ្ញី :: Cam Location

Loading...
Loading...