របៀបធ្វើ ហួយគឹង

Loading...
គ្រឿផ្សំ
  • សាច់ជ្រូក (ស្មាមុខ) ២គីឡូក្រាម (ចិញ្រ្ចាំអោយម៉ត់)
  • បង្គារ ៥ខាំ (ចិញ្រ្ចាំអោយម៉ត់)
  • ខ្ទឹមក្រហម ៧ខាំ (ហាន់ស្តើងៗ)
  • ប៉ិះគុះ (Jícama) ១គីឡូកន្លះ (ហាន់ល្ទិតៗ)
  • ម្រេចម៉ត ១ស្លាបព្រាបាយ
  • ម្សៅស៊ុបមាន់ ១ស្លាបព្រាបាយ
  • ប្រេងខ្យង ២ស្លាបព្រាបាយ
  • ស្ករ ៣ស្លាបព្រាបាយ
  • ម្សៅឆា ៤ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាបាយ
  • ម្សៅប៉ូចកាក់ (ផ្កាចាន់) ស្លាបព្រាកាហ្វេ
  • សម្បក ហ៊ូយគឹង
របៀបធ្វើ
  1. លាយគ្រឿងផ្សំទាំងអស់ជាមួយសាច់អោយសព្វល្អ។
  2. យកសម្បក មកលាបទឹកអោយទន់ រួចយកសាច់មកខ្ចប់អោយជិត និងស្អាតល្អ រួចយកអំបស់ចង់ក្បាល និងកន្ទុយអោយជាប់។
  3. យកប្រេងឆាលាបបាតលាំងសឹងអោយសព្វ រួចតំរាបហ៊ូយគឹងពីលើអោយសព្វ។
  4. ដាំទឹកអោយពុះខ្លាំង ដាក់ហ៊ូយគឹងចំហុយ ប្រហែល ២០ទៅ២៥នាទីអោយឆ្អឹនល្អ។
  5. យកហ៊ូយគឹងដឹលចំហុយរួច ទៅកាត់ជាដុំៗរួចយកទៅបំពងអោយក្រហម ប្រហែល៥នាទីជាការស្រេច៕

របៀបធ្វើ ហួយគឹង :: Cam Location

Loading...
Loading...