របៀបធ្វើ ឆាកាពិ

Loading...
គ្រឿផ្សំ
  • សាច់បីជាន់ ៧ខាំ (ចិញ្រ្ចាំខ្លះ ហាន់ស្តើងៗខ្លះ)
  • ខ្ទឹមសចិញ្ច្រាំ ២ស្លាបព្រាបាយ
  • ប្រេងឆា ២ស្លាបព្រាបាយ
  • ម្ទេសម៉ត់ កន្លះស្លាបព្រាបាយ
  • ម្ទេសស្រស់ ៥គ្រាប់ (ហាន់ល្អិតៗ)
  • ម្សៅស៊ុប ១ស្លាបព្រាបាយ
  • ស្ករ ៥ស្លាបព្រាបាយ
  • កាពិ ១ខាំ
  • ទឹក ២កូនចានចង្កិះ
របៀបធ្វើ
  1. យកកាពិកូជាមួយទឹកអោយរលាយសព្វ រួចយកមកត្រង់ (យកថ្ម ដី ចេញអោយស្អាត)។
  2. លាយម្ទេស ស្ករ និងម្សៅស៊ុបជាមួយទឹកកាពិអោយសព្វ។
  3. ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆា និងខ្ទឹមបំពងអោយក្រហម រួចដាក់សាច់ចូលឆាប្រហែល៥នាទីសឹមដាក់កាពិចូល ឆាអោយរីងទឹក និងឆ្អឹនសាច់ល្អ (ប្រហែលជា ១០នាទី កុំអោយស្ងួតពេក) ជាការស្រេច៕
+++ ញុំាជាមួយបន្លែស្រស់ ដែលអ្នកចូលចិត្ត
 

របៀបធ្វើ ឆាកាពិ :: Cam Location

Loading...
Loading...