របៀបធ្វើ ​មឹក​ស្រស់​ឆាបន្ទះ​ក្ដៅ​

Loading...
គ្រឿង​ផ្សំ
  • ​មឹក​ស្រស់​ ២០០​g  
  • ​ម្ទេ​ស​ប្លោក​បៃតង​ ៥០g ​ 
  • ម្ទេស​ប្លោក​ក្រហម​ ៥០g  ​
  • ខ្ទឹម​បារាំង​ ៥០g 
  • គល់​ខ្ទឹម 
  • ខ្ញី
  • ​ខ្ទឹម​ស 
​របៀប​ធ្វើ ​
  1. ​មឹកត្រូវ​យក​ស្រស់ៗ ​លាង​សម្អាត និង​ច្នៃ​ជាម៉ូតផ្កា​ឱ្យ​ស្អាត ​ហើយ​លាង​ទឹកឱ្យ​ល្អ​ទុក​ឱ្យ​ស្រក់​ទឹក​អស់ ​ដាក់​ចូល​ខ្ទះ​ប្រេងក្តៅ​ត្រឡប់​ចុះឡើង ​ហើយស្រង់​ចេញ។ 
  2. ម្ទេសប្លោកហាន់​បន្ទះៗរបៀប​ក្រឡា​អុក​ឱ្យ​ល្មមមាត់​។ 
  3. ​ខ្ទឹម​បារាំង​បក​សម្បកហាន់​ស្តើងៗ ​ខ្ទឹម​សបកសម្បក​ចិញ្រ្ចាំ​ឱ្យ​ម៉ដ្ឋ ឯ​ខ្ញី​ហាន់​ជា​ប​ន្ទះស្តើងៗ​។ 
  4. ដាក់​ខ្ទឹម​ចិញ្ច្រាំ ​ខ្ញី​បន្ទះ​ គ​ល់​ខ្ទឹម​ដាក់​ចូល​ខ្ទះ​ប្រេង​កំពុង​ពុះ ​រហូត​ខ្ទឹម​ស​ឡើង​ឈ្ងុយ​ដាក់​មឹក​ចូល​រួច​ច្រូច​ស្រា​ក្រហម​មួយកូន​កែវ ដើម្បី​ឱ្យ​កើន​រសជាតិ​និង​មិន​ឆ្អាប។ 
  5. ពេល​មឹក​រៀប​​ឆ្អិនត្រូវ​ដាក់​ម្ទេស​ប្លោក​ហាន់រួច ​និងខ្ទឹម​បារាំងចូលថែម ​និង​ដាក់​ទឹកស៊ុប (ទឹក​ស្ងោរមាន់​) ​ចូល​បន្តិច ទឹក​សម្រាប់​ឆា​ ( Sea Sauce ​មាន​លក់​តាម​ផ្សារ​ទំនើប) ​និង​ម្សៅឆា ​និង​ឆាត្រឡប់​ចុះ​ឡើងឱ្យឆ្អិន​សព្វ​សា​ច់គឺ​បាន​។​
​ការ​ទទួល​ទាន​
  • ​ពេល​បរិភោគ​ត្រូវ​ដា​ក់ល្បាយ​ឆា ​លើ​បន្ទះ​ដែក​ក្តៅ​។ ​ត្រូវ​ជ្រលក់​ និង​ទឹក​ស៊ីអ៊ីវ ម្ទេស ​ខ្ទឹម​ស។
​វិធី​​បំបាត់​​ក្លិន​​ឆ្អា​​ប​របស់មឹ​ក​​
  • ​ខ្ញីស្រស់​បុក​ម៉ដ្ឋ ច្របាច់​យក​ទឹ​ក​លាយ​និង​ស្រាស ​ហើយ​ច្រូច​លើ​មឹក​ដែល​ហាន់​រួច ​រួច​ច្របល់​ឱ្យ​សព្វ​តមក​លាង​ឱ្យ​ស្អាត​នឹង​ទឹក​វិញ​​ជា​ការ​ស្រេ​ច​៕ ​

របៀបធ្វើ ​មឹក​ស្រស់​ឆាបន្ទះ​ក្ដៅ​ :: Cam Location

Loading...
Loading...