របៀប​ធ្វើ​ឆា​ពោះ​តាន់​ម្រេច​ខ្ចី​

Loading...
គ្រឿង​ផ្សំ​
  • ពោះ​តាន់​ 
  • ម្រេច​​ខ្ចី​ 
  • ខ្ទឹម​​បារាំ​ង ​
  • ការ៉ុត​ 
  • គល់​​ខ្ទឹម​ 
  • ស្លឹក​ក្រូច​​សើច​ 
  • ម្ទេស​​ដៃនាង​ 
  • សាឡា​ដ 
  • ​ខ្ទឹមស​ 
  • ម្រេច​ម៉ដ្ឋ​
  • ទឹកត្រី ​
  • ស្ករស​​ 
  • ប្រេងឆា​ 
  • ​​ម្សៅ​​ស៊ុប​
វិធីធ្វើ​
  1. ពោះ​​តាន់​​ត្រូវ​​យក​​​ទៅ​​សម្អាត​​ឲ្យ​​​បាត់​​ក្លិន​​ឆ្អាប​ រួច​​ស្ងោ​រជា​មួយ​​ស្លឹក​​ក្រូច​​សើច​​ឲ្យ​​ឆ្អិន​​ល្អ។​
  2. ខ្ទឹម​​ស​ត្រូ​​វ​​ចិញ្ច្រាំ​​ឲ្យ​ម៉ដ្ឋ ​រួច​ចាក់​ចូល​​ខ្ទះ​​ឆា​​ឲ្យ​​ឡើ​ង​​ក្លិន​​ឈ្ងុយ​​សឹម​​ដាក់​​ម្រេច​​ខ្ចី ​ការ៉ុត​ ខ្ទឹម​បារាំ​ង ​និង​​ម្ទេស​​ដៃ​​នាង​​ចូល​ ដោយ​​បន្ថែ​ម​ទឹក​​បន្ដិច​។
  3. ចាប់​​ផ្ដើម​​​ដាក់​​គ្រឿង​​ផ្សំ​​រសជាតិ​​ដូច​ជា​ ទឹកត្រី ​ស្ករស ​និង​ម្សៅស៊ុប​ មុន​​នឹង​​ដាក់​​ពោះ​​តាន់​​ចូល​។
  4. នៅ​​ពេល​​ដែល​​​ឆា​​ត្រឡប់​​ចូល​​ជាតិ​ហើយ​ សឹម​​​រោយ​​ម្រេច​ម៉ដ្ឋ​និង​​គល់​​ស្លឹក​​​ខ្ទឹម​ ​ហើយ​​​ដួស​​ដាក់​​ចាន​​រៀប​​សាឡាដ​​នោះ​​​ជា​ការ​​ស្រេច​៕ 

របៀប​ធ្វើ​ឆា​ពោះ​តាន់​ម្រេច​ខ្ចី​ :: Cam Location

Loading...
Loading...