របៀបធ្វើ ឆាក្ដៅ​ទា​

Loading...
​គ្រឿង​ផ្សំ
  • ទា កាត់​ជាដុំៗ​ទំហំ​ល្មម ​
  • គ្រឿងបុក ( គល់ស្លឹក​​គ្រៃ ស្លឹកក្រូច​សើច  រមៀត ​រំដេង ​ខ្ទឹម​ស )​
  • ម្ទេ​សក្រៀម ​ចិញ្ច្រាំឱ្យ​ម៉ត់ ​
  • សណ្ដែកដីលី​ង ( ​បុក​កុំ​ឱ្យ​ម៉ត់​ពេ​ក )
  • ស្លឹក​ក្រូចសើច​
  • ​ស្លឹក​ម្រះព្រៅ​
  • ​ស្ករ​ត្នោត ​អំបិល ​ទឹកត្រី ម្សៅស៊ុប
វិ​ធី​​​ធ្វើ
  1. ដាក់​ប្រេងឆា​ចូលក្នុង​ខ្ទះប​ន្តិច ​ទុក​ឱ្យក្ដៅ រួចដាក់ខ្ទឹម​សចិញ្រាំ ​និង​ម្ទេស​ក្រៀមចូ​ល រួ​ចលី​ងអ​ឲ្យ​ឡើង​ក្រហម​ ទើប​ដាក់គ្រឿង​បុក​ និង​សណ្ដែក​ដី​ចូល រួច​លីង​ឲ្យ​ឡើងឈ្ងុយ​ ។
  2. បន្ទាប់​ដាក់សាច់ ស្ករត្នោត ម្សៅស៊ុប ​អំបិល ទឹកត្រី ​ និង​ទឹកបន្តិច ​ហើយ​កូរ​ឲ្យសព្វ​ចូល​ជាតិ​​ជាមួយគ្រឿង​ រួចភ្ល​ក់មើល​ឲ្យ​ល្មម​តាម​ការ​ចូល​ចិត្ត ។
  3. រំងាស់ទុកឱ្យចូលជាតិផុយសាច់​ហើយ ​បន្ទាប់មក​ដាក់​ទឹក​ដោះ​គោ​ឆៅចូ​ល ​ទុក​ឱ្យ​ពុះ ​ជិតរី​ង​ទឹក​បន្តិច ទើប​ដាក់ស្លឹកម្រះ​ពៅ ​ស្លឹក​ក្រូច​សើច​ចូល​ កូ​រ​ឱ្យ​សព្វ ​រួចជាការស្រេច​ ។
 ប​​ញ្ជាក់៖ ​យើង​អាចដាក់ អំពិលទុំ ​ចូលក៏​បាន​តាមការ​ចូលចិត្ត ​និង​មួយ​ទៀត​ដាក់ខ្ទិះដូង​ជំនួសទឹក​ ក៏​បានដែរ ប្រសិន​បើយើង​ចូលចិត្ត ​៕ ​
 

របៀបធ្វើ ឆាក្ដៅ​ទា​ :: Cam Location

Loading...
Loading...