របៀបធ្វើ មាន់អប់

Loading...
គ្រឿងផ្សំ
  • មាន់​ជំទង់ ​
  • ខ្លាញ់​រាវ ​
  • ដំឡូង​បារាំង ​
  • ខ្ទឹម​បារាំង ​
  • ម្សៅមី​
  • អំបិល 
  • ​ទឹកត្រី​ 
  • ទឹកខ្មេះ ​
  • ស្ករស​ 
  • ម្សៅស៊ុប​ 
  • ស្លឹក​ជីរ​វ៉ាន់ស៊ុយ ។​
វិធីធ្វើ
  1. យក​មាន់​ជំទង់​ ដែល​គេធ្វើ​រួចស្រាប់ ​កាប់ស្មង ​និងស្លាប​ចោល​ចេញ​ លាងទឹក​ឲ្យស្អាត ។​
  2. ដំឡូង​បារាំង ​ចិតគល់​ជាដុំៗ​ ខ្ទឹម​បារាំង​ពុះជា៤ ។​
  3. យកកូន​ចាន​ចាក់ទឹកត្រី​ អំបិល ​ស្ករស ​ម្សៅឆា ​ម្សៅស៊ុប ​ទឹកខ្មេះ​ ភ្លក់មើល​ឲ្យល្មម ។​
  4. ដាំខ្ទះ​ចាក់ខ្លាញ់​ទុកឲ្យក្ដៅ ​ទើបដាក់​មាន់ចៀន​ទាំងមូល​ក្រហម ​ហើយចាក់​ទឹកត្រី​ ( ដែល​លាយ​ទុកនោះ ​) ស្រោច​ពីលើ ​ដាក់ដំឡូង​ និងខ្ទឹម​បារាំង ​ចាក់ទឹក​បន្តិច ​គ្រប​ឲ្យជិត​ទុក​រវាង​ ១០ ​នាទី ​ហើយ​បើក​គ្របចេញ​ យកវែក​ត្រឡប់ ​សាច់មាន់ ​ពីខាង​ទៅខាង ​ទើបគ្រប​ម្ដង​ទៀត​ ( បើរីងទឹក​ត្រូវថែម​ទឹកម្ដង​ទៀត​ ) រម្ងាស់​ឲ្យទាល់​តែផុយ​សាច់ ​ទឹកឲ្យ​ឡើង​ខាប់ ​ទើបដួស​ដាក់ចាន ​រួចដួស​ទឹកខាប់​នោះដាក់​ពីលើ​សាច់​ បេះស្លឹក​ជីរវ៉ាន់​ស៊ុយ​រោយពី​លើ ​(នៅពេល​ចៀន​គេប្រើ​ភ្លើង​តិចៗ)៕​

របៀបធ្វើ មាន់អប់ :: Cam Location

Loading...
Loading...