របៀបធ្វើ កង្កែបទ្រង់គ័ភ៌

Loading...
គ្រឿង​ផ្សំ
  • កង្កែប​ 5 
  • សាច់​ជ្រូក​សុទ្ធ ​3 ខាំ​ 
  • សណ្តែក​ដីលីង 1 ​ពែង 
  • ​ម្ទេស​ក្រៀម 3 ​ផ្លែ ​
  • ម្សៅស៊ុប​1 ស្លាប​ព្រាបាយ​ 
  • ទឹកត្រី ​2 ស្លាប​ព្រាបាយ​ 
  • ស្ករ 2 ​ស្លាប​ព្រាបាយ 
  • ​អំបិល1​ស្លាប​ព្រាបាយ​ 
  • ទឹកស៊ីអ៊ីវ ​កន្លះ​ស្លាប​ព្រាបាយ​ 
  • ខ្លាញ់ 2​ ស្លាប​ព្រាបាយ ​
  • គ្រឿង​បុករួច​(គល់ស្លឹក​គ្រៃ​ ខ្ជាយ​ រមៀត​ សំបក​ក្រូចសើច ​ខ្ទឹមស ​ខ្ទឹមក្រហម)​
វិធី​ធ្វើ
  1. គ្រឿង​បុករួច​យក​ទៅចិញ្រ្ចាំ​លាយ​ជាមួយ​សាច់​ជ្រូក​ ចាក់ទឹក​ត្រី ​ស្ករ ​ម្សៅស៊ុប​ អំបិល​ លាយ​គ្នា​ឲ្យសព្វ ​សណ្តែក​ដីបុក​កុំឲ្យ​ម៉ដ្ឋពេក ​លាយ​ជាមួយគ្នា​ទាំងអស់ ​ទើប​យកទៅ​ញាត់​ក្នុង​ពោះកង្កែប​ឲ្យពេញ​យកខ្លាញ់​និងទឹក​ស៊ីអ៊ីវ​លាយគ្នា​ យកមក​ប្រឡាក់​កង្កែប​ រួចអាំង ​ដោយប្រើ​ភ្លើងតិចៗ​ល្មម៕​

របៀបធ្វើ កង្កែបទ្រង់គ័ភ៌ :: Cam Location

Loading...
Loading...