​ត្រី​ចំ​ហុយ​ទឹក​ស៊ីអ៊ីវ ​ជា​មួយ​គល់​ខ្ទឹម​

Loading...
គ្រឿងផ្សំ
  • ត្រីក្រហម,​ ត្រីតុកកែ ​ឬត្រីឆ្កោក​តាម​ការចូល​ចិត្ដ​ ១ ​ក្បាល​ ប្រហែលជា​ ៤០០​ ក្រាម​ ឬធំ​ជាង​នេះ​
  • គល់​ខ្ទឹម ​១០ ​គល់កាត់​ប្រវែង ​៣ ​ថ្នាំងដៃ​ពីគល់​ខ្ទឹម​ យក​កូនកាំ​បិតពុះ ​២-៣​ កាំបិត​សងខាង​ខ្ទឹម ​ប៉ុន្តែ​កុំឲ្យ​ដាច់​
  • ជីវ៉ាន់​ស៊ុយ​ ហាន់​តូចៗ​​
  • ខ្ញី ១ មើម​តូចហាន់​ជាចំណិត​សរសៃ​តូចៗ​
  • ទឹកស៊ីអ៊ីវ ​៥​ ស្លាបព្រា​កាហ្វេ​
  • ប្រេងល្ង ២ ស្លាបព្រាកាហ្វេ
  • ប៊ីចេង កន្លះ​ស្លាប​ព្រា​កាហ្វេ
  • អំបិល ​១ ​ចុងស្លាប​ព្រា​កាហ្វេ
  • ស្ករស ​កន្លះស្លាប​ព្រា​កាហ្វេ​
វិធីធ្វើ
  1. មុន​ដំបូងអ្នក​ត្រូវ​លាយ​គ្រឿង​ផ្សំចូល​ទៅ​ក្នុង​កូន​ចាន​មួយ​ដែល​មាន ​គ្រឿង​ផ្សំដូច​ជាទឹក​ស៊ីអ៊ីវ, ​ប្រេងល្ង, ​ស្ករស, ​ប៊ីចេង​ និង​អំបិលរួច​ហើយ​កូរវា​ឲ្យរលាយ​សព្វ​ចូល​គ្នា​រក្សា​ទុក​ដោយ​ឡែក​សិន។​
  2. យកត្រី​រៀប​ដាក់ក្នុង​ចាន​បន្ទាប់​មក​រៀបខ្ញី​ គល់ខ្ទឹម​រាយពី​លើត្រី ​រួចហើយ​ក៏យក​គ្រឿង​ផ្សំ​ ដែលបាន​លាយ​ទុកនោះ​មក​ដាក់​ពីលើ​ដែរ។​
  3. យកត្រី ​ដែល​បានលា​យ​គ្រឿង​ផ្សំរួចរាល់​ហើយ​ដាក់​ក្នុង​ឆ្នាំង​ដើម្បី​ ចំហុយ​ប្រហែល​ជា ១០-១៥ ​នាទី ​ពេលដែល​ឆ្អិន​ហើយ​ទើប​អ្នក​ដាក់​ជីវ៉ាន់​ស៊ុយ​ពីលើ ​ត្រីដែល​បាន​ចំហុយ​ឆ្អិន​នោះ​ជា​ការ​រួច​រាល់៕​

​ត្រី​ចំ​ហុយ​ទឹក​ស៊ីអ៊ីវ ​ជា​មួយ​គល់​ខ្ទឹម​ :: Cam Location

Loading...
Loading...