សាច់គោអាំង ពោះគោ ទឹកប្រហុក

Loading...
គ្រឿងផ្សំ
  • សាច់ចំឡក ជាប់ខ្លាញ់
  • ពោះគោ គ្រប់មុខ
  • ស្ករស
  • ប៊ីចេង
  • ទឹកស៊ីអ៊ីវ
  • ស្លឹកខ្ទឹម​ហាន់ល្អិតៗ
  • ប្រេងឆា
  • ទឹកដោះគោឆៅ
  • បន្លែស្រស់ៗ ៖ ត្រកួនឈូស ត្រសក់ ការ៉ុត ចេកខ្ចី ប៉េងប៉ោះ សណ្ដែកកួរ កញ្ឆែត ភ្លៅកង្កែប ត្រប់ស្រួយ ខ្ទឹមបារាំង និង ស្បៃរឿង។
វិធីធ្វើ
  1. ដាំប្រេងឆាឲ្យក្ដៅ លីងស្លឹកខ្ទឹមហាន់ឲ្យឈ្ងុយ ទុកឲ្យត្រជាក់​រួចយកទៅប្រឡាក់សាច់គោជាមួយនិង​គ្រឿងទេសទាំងអស់ ច្របល់ចូលគ្នាឲ្យសព្វ រួមទាំងទឹកដោះគោឆៅ។
  2. យកសាច់គោប្រឡាក់ទៅអាំងឲ្យឆ្អិនល្មមតាមត្រូវការ ។ ពោះគោស្ងោរឲ្យឆ្អិនល្អ។
  3. បម្រើជាមួយបន្លែ និង ទឹកប្រហុក ដែលបានត្រៀមទុកជាការស្រេច ។
  4. ត្រៀមគល់ស្លឹកគ្រៃហាន់ សណ្ដែកដី​បុក និង ម្ទេសហាន់​សម្រាប់លាយទឹកប្រហុក។
វិធីធ្វើ ទឹកប្រហុក
 
គ្រឿងផ្សំ
  • ប្រហុកត្រី រ៉ស់ (ប្រហុកសាច់) ១ គក
  • ប្រហុកត្រីកំភ្លាញ ១ គក
  • ទឹកដោះគោខាប់ ១ កំប៉ុង
  • ស្ករស
  • ប៊ីចេង
  • ក្រូចឆ្មារ ឬ ទឹកខ្មេះ
  • គល់ស្លឹកគ្រៃហាន់
  • ម្ទេស
  • សណ្ដែកដីបុក
វិធីធ្វើ
  1. ប្រហុកត្រីរ៉ស់ចិញ្ច្រាំ ឬ កិនឲ្យម៉ដ្ឋល្អ ។
  2. ប្រហុកត្រីកំភ្លាញ ស្ងោរយកទឹក (ហាមកូរ ប្រយ័ត្នជូរ)
  3. យកគ្រឿងផ្សំទាំង២មុខខាងលើ លាយចូលគ្នាឲ្យសព្វ រួចចាក់ទឹកដោះគោខាប់ចូលកូរឲ្យសព្វ ដើម្បីឲ្យ​វាឡើងពណ៌ស ។ ថែម ស្ករ ប៊ីចេង ហើយភ្លក់មើលឲ្យល្មម ។
  4. ត្រៀម ស្ករស ប៊ីចេង ក្រូចឆ្មារ គល់ស្លឹកគ្រៃហាន់ ម្ទេស និង សណ្ដែកដីបុក សម្រាប់ថែមតាមក្រោយ។

សាច់គោអាំង ពោះគោ ទឹកប្រហុក :: Cam Location

Loading...
Loading...