របៀបធ្វើ ឆាមី​សាច់មាន់

Loading...
គ្រឿងផ្សំ
  • មី ២៥០ក្រាម (មីបន្ទះ) ស្រុះ ៣-៤នាទី
  • សាច់មាន់ ២០០ក្រាម​ហាន់ចំណិត
  • ម្ទេស​​ប្លោក ១ចំហៀង​ផ្លែហាន់​បញ្ឆិត​ស្តើង
  • យិនឆាយ ១ដើមហាន់បញ្ឆិត​ស្តើង
  • ខាត់​ណាខៀវ ១ដុំតូច​​ចិតចំណិត (ស្រុះ)
  • ស្ពៃតឿ ២គុម្ព
  • ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
  • ស្ករស ១ស្លាបព្រាបាយ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ប្រេងខ្យង ២ស្លាបព្រាបាយ
  • ម្សៅស៊ុបមាន់ កន្លះស្លាបព្រាបាយ
  • ប្រេង​ឆា ២​ស្លាប​ព្រាបាយ
វិធីធ្វើ
  1. ដំបូង​យក​​សាច់​មាន់​​មក​លាយ​គ្រឿង​ផ្សំ​មួយ​មុខ​ពាក់​​កណ្តាល (ម្សៅស៊ុបមាន់, ប្រេងខ្យង, ស្ករស, អំបិល, ទឹកស៊ីអ៊ីវ) លាយ​ចូលគ្នា​​ឱ្យ​សព្វ។
  2. យក​មី​​មក​ដាក់​ស្រុះរួច​ហើយ​​លាង​ទឹក​ត្រជាក់ បន្ទាប់​មក​​យក​គ្រឿង​​ដែល​នៅ​​សល់​ពី​លាយជា​មួយ​​​សាច់​​មាន់​​ដាក់​​លាយ​ជា​មួយ​មី​ឱ្យសព្វ។
  3. ដាក់​ប្រេង​ឆា​​ចូល​ក្នុង​​ឆ្នាំងខ្ទះ ១ស្លាបព្រា​ពេល​ក្តៅ​ដាក់​ខ្ទឹម​ស ពាក់​កណ្តាល​ចូល​ឆា​ឱ្យ​​ឈ្ងុយដាក់​សាច់​​មាន់​ចូល​​ឆា​ឱ្យ​ឆ្អិន​ ប្រហែល​ជា​ ៣-៤​នាទី។
  4. យក​​​ខាត់​ណា​ខៀវ​, ស្ពៃ​តឿ,​ យិនឆាយ និង​ម្ទេសដា​ក់​ចូល​ឆា​ឱ្យ​បន្លែ​ស្រពាប់​ស្មាន​មើល​​ប្រហែល​ជា ២នាទី​ដួស​​ទុក​សិន។
  5. យក​ប្រេង​ឆា​​នៅ​សល់ដាក់​ឆា​​ជា​មួយ​ខ្ទឹម​ស​ដូច​មុន​​ពេល​ខ្ទឹម​ឈ្ងុយ​ ហើយ​ដាក់​មី​​ចូល​ឆា​ប្រហែល​​ជា​ ៥នា​ទី​យក​សាច់​មាន់​ដែល​ឆា​ជា​មួយ​​​បន្លែ​ឆ្អិន​រួច​ហើយ​ ដាក់​ចូល​ឆា​​បញ្ចូល​ជា​មួយ​គ្នា​ឱ្យសព្វ​ជា​ការ​ស្រេច៕

របៀបធ្វើ ឆាមី​សាច់មាន់ :: Cam Location

Loading...
Loading...