របៀបធ្វើ ឆារគ្រឿងសាច់គោ

Loading...
គ្រឿងផ្សំ
  • សាច់គោ (សាច់ស្រួយ ឬសាច់កំភួន) 
  • គល់ស្លឹកគ្រៃហាន់ 
  • ខ្ទឹមស 
  • រមៀត 
  • ស្លឹកក្រូចសើច 
  • រំដេង 
  • សណ្ដែកដីលីង 
  • ម្ទេសប្លោក 
  • ខ្ទឹមបារាំង 
  • ប្រេងឆា 
  • ស្ករ 
  • អំបិល 
  • ម្ទេស
វិធីចម្អិន
  1. ហាន់សាច់គោជាចំណិតតូចៗ
  2. បុកគល់ស្លឹកគ្រៃហាន់ ខ្ទឹមស រមៀត ស្លឹកក្រូចសើច រំដេង និងសណ្ដែកដីលីងចូលគ្នាឱ្យហ្មត់។
  3. ពុះម្ទេសប្លោក 1 ជា 4 រួចហាន់បញ្ឆិតៗមិនតូច មិនធំ។
  4. ហាន់ខ្ទឹមបារាំងបណ្ដោយតូចៗ។
  5. ចាក់ប្រេងឆាចូលក្នុងខ្ទះបន្តិច ទុកឱ្យក្ដៅ រួចចាក់គ្រឿងដែលបុករួចចូល។
  6. លីងគ្រឿងបន្តិច រួចចាក់សាច់គោចូល ម្ទេសប្លោក និងខ្ទឹមបារាំងចូលដំណាលគ្នា។
  7. ឆាច្របល់ចូលគ្នា ដាក់ស្ករ និងអំបិល រួចភ្លក់តាមរសជាតិដែលចូលចិត្ត។
  8. ចាំដល់ពេលម្ទេសប្លោក និងខ្ទឹមបារាំងឆ្អិន រួចដួសដាក់ចាន។

របៀបធ្វើ ឆារគ្រឿងសាច់គោ :: Cam Location

Loading...
Loading...