របៀបធ្វើ មាន់​ដុត​ចំបើង​

Loading...
គ្រឿងផ្សំ
  • មាន់
  • ជីវ៉ាន់ស៊ុយ
  • អំបិល
  • គល់ស្លឹកគ្រៃ
  • ខ្ទឹមស
  • ទឹកត្រី
  • ម្រេច 
វិធីធ្វើ
  1. មាន់​ស្រែ​ទម្ងន់​ប្រហែល ១គ.ក្រ ១ក្បាល មើម​ខ្ទឹម ៥កំពិស និងឬសជីរវ៉ាន់ស៊ុយ ៥ដើម គល់ស្លឹក​គ្រៃ​ដំបំបែក ៣-៤គល់ និង​ម្រេច​គ្រាប់ ១០គ្រាប់ អំបិល​ម៉ដ្ឋ ១ស្លាប​ព្រាកាហ្វ និងទឹកត្រី ២ស្លាប​ព្រាបាយ។ ​
  2. បុកមើមខ្ទឹម ឬសជីវ៉ាន់​ស៊ុយ អំបិល និង​ម្រេច​ចូល​គ្នា​ឱ្យ​ល្អិត ។
  3. លាង​មាន់ យក​គ្រឿង​ក្នុង​ចេញ​ឱ្យ​ស្អាត។
  4. យក​មាន់​មក​ប្រឡាក់​គ្រឿង ដែល​បុក​ហើយ​លាយ​ជា​មួយ​ទឹក​ត្រីអោយ​សព្វទាំង​ក្នុង​ទាំង​ក្រៅ រួច​យ​ក​គល់​ស្លឹក​គ្រៃ មកឆ្មូល​ញ៉ុក​ចូល​ក្នុង​ខ្លួន​មាន់ ហើយ​ដេរ​ផ្ជិត​ឱ្យស្អាត ។ 
  5. វិធីដុត​យក​ឈើ​មក​ដោត​មាន់ ដោយ​បន្សល់​ចុងម្ខាង​សម្រាប់ដោត​ទៅនឹង​ដី ហើយ​យក​សំបក​ប៉ោត​មកគ្រប​ពីលើ ទើប​យកចំ​បើងមក​គរលើ​សំបក​ប៉ោត​ឱ្យ​លិច​ទៀត ហើយ​សឹម​ដុត​ចំបើង ឱ្យ​ឆេះទ្រ​លោម​ឡើង​លិច​ប៉ោត​នោះ ប្រហែល​ជា១៥ទៅ ២០នាទីចាំ​លើក​សំបក​ប៉ោតចេញ។
  6. ពេល​នោះមា​ន់​ឆ្អិន​ល្អ ហើយ​ដាក់ចាន ទទួល​ទាន​ជា​ការស្រេច ។
សំគាល់ : ការគ្រប​សំបក​ប៉ោត​ពីលើ​មាន់ គឺការពារ​កុំឱ្យកម្ទេច​ចំបើង​ធ្លាក់​លើមាន់​ដែលយើង​ដុត​ផង និង​រក្សាកម្ដៅ​ឱ្យបាន​ក្តៅ​ល្អ ក្នុងការ​ចម្អិន​ថែម​ទៀត​ផង៕ 
 

របៀបធ្វើ មាន់​ដុត​ចំបើង​ :: Cam Location

Loading...
Loading...