របៀបធ្វើ សាច់មាន់​ដោតចង្កាក់

Loading...
គ្រឿងផ្សំ
  • សាច់មាន់ ៥០០ក្រាមហាន់​ស្តើងៗល្មម (សាច់ទ្រូង ឬភ្លៅ)
  • ម្សៅស៊ុប​មាន់ កន្លះស្លាបព្រាបាយ
  • អំបិល កន្លះស្លាបព្រាបាយ
  • ស្ករស ១ស្លាបព្រាបាយកន្លះ
  • គ្រឿងបុករួច ២-៣ស្លាបព្រាបាយ (គល់ស្លឹកគ្រៃ, រំដេង, ខ្ទឹមស, ស្លឹកក្រូចសើច, រមៀត)
  • ប្រេងអូលីវ ១ស្លាបព្រាបាយកន្លះ
វិធីធ្វើ
  1. មុន​ដំ​បូង​យក​សាច់​មាន់​​មក​លាយ​គ្រឿងបុក​រួច,​ អំបិល, ស្ករស, ម្សៅស៊ុបមាន់ និងប្រេង​អូ​លីវ​​ច្របល់​ចូល​គ្នា​ឱ្យចូល​គ្រឿង​សព្វ។
  2. បន្ទាប់​មក​ទៀត​ទុក​វា​​ប្រហែល​ជា​ ​៣០​នាទី​រួច​ហើយ​​យក​វា​មក​​ដោត​ជា​ចង្កាក់ៗ​​។
  3. ពេល​ដែល​ដោត​រួច​រាល់​​ហើយ​យក​វា​ទៅ​ដាក់​អាំង​ឱ្យឆ្អិន (​ដាក់​ភ្លើង​ក្តៅ​ល្មម) ​ពេល​នោះ​អ្នក​​អាច​យក​វា​ញ៉ាំ​ជា​មួយ​ជ្រក់​​បាន​ហើយ៕

របៀបធ្វើ សាច់មាន់​ដោតចង្កាក់ :: Cam Location

Loading...
Loading...