របៀបធ្វើ មាន់ឆាគល់ស្លឹកគ្រៃ

Loading...
គ្រឿងផ្សំ
  • សាច់មាន់ ហាន់ជាដុំតូចៗល្មម
  • ប្រហុកចិញ្រ្ចាំ
  • គល់ស្លឹកគ្រៃ ហាន់ស្ដើងៗជាបន្ទះ
  • ស្លឹកក្រូចសើច រំដេង ខ្ទឹមស ខ្ទឹមក្រហម និង ម្ទេសស្រស់ ( ហាន់ជាបន្ទះ )
  • ប្រេងឆា ស្ករត្នោត ទឹកត្រី ម្សៅស៊ុប និង ទឹកប្រេងខ្ចង
  • ស្លឹកម្រះព្រៅ
  • អាចដាក់បន្លែលម្អ នៅក្នុងចានតាមការចូលចិត្ដក៏បាន
វិធីធ្វើ
  1. សាច់មាន់យកទៅ បំពងអោយឆ្អិន រួចដួសទុកមួយអន្លើ។
  2. គល់ស្លឹកគ្រៃ យកទៅបំពងអោយរៀងក្រៀមបន្តិច រួចដួសទុកមួយអន្លើ។
  3. ស្លឹកក្រូចសើច រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេស យកមកបំពង អោយឈ្ងុយ រួចហើយដួសទុកមួយអន្លើ ។
  4. ដាក់ខ្ទះទុកអោយក្ដៅ ចាក់ប្រេងឆាចូល បន្ទាប់មកយកសាច់មាន់ ដែលបំពងហើយដាក់ចូល រួចដាក់ប្រហុក ស្ករត្នោត ម្សៅស៊ុប ទឹកត្រី ទឹកប្រេងខ្ចង និង ទឹកបន្តិច កូរអោយចូលជាតិ រួចហើយភ្លក់មើលអោយល្មម ( រស់ជាតិ ប្រៃ ផ្អែម ) ទុកមួយសន្ទុះ អោយរាងដាច់ទឹកបន្តិច ហើយយកគ្រឿងដែលយើងបំពងទុកទាំងអស់ មកដាក់ហើយកូរអោយសព្វ ឡើងឈ្ងុយហើយ ដាក់ស្លឹកម្រះព្រៅចូល រួចជាការស្រេច៕

របៀបធ្វើ មាន់ឆាគល់ស្លឹកគ្រៃ :: Cam Location

Loading...
Loading...