របៀបធ្វើ ឆាខ្ញីឆ្អឹងជំនីជ្រូកជាមួយខ្ចី

Loading...
គ្រឿងផ្សំ
  • ឆ្អឹង​ជំនីរ​ជ្រូក​ (ជាប់​ឆ្អឹង​ខ្ចី)​ 
  • ខ្ញី​ចាស់ ​
  • ស្លឹក​ក្រូច​សើច ​
  • ស្លឹកខ្ទឹម​ 
  • ខ្ទឹមស ​
  • ម្ទេស​ 
  • ទឹក​ត្រីកោះកុង​ 
  • ប្រេងឆា​ 
  • ម្សៅស៊ុប​ 
  • ស្ករស​ 
  • ​អំបិល​
វិធីធ្វើ
  1. ចំពោះ​វិធី​ចម្អិន​វិញ​គឺ​ដំបូង​ខ្ញី​ត្រូវ​ហាន់​ជា​សរសៃ​ស្ដើង​​វែងៗ​ រួច​យក​ទៅ​បំពង​ជាមួយ​ប្រេងឆា ​រួច​សឹម​ស្រង់​វា​ទុក​មួយ​អន្លើ​។
  2. ឆ្អឹង​ជំនីរ​ជ្រូក​ត្រូវ​កាត់​ជាកង់ៗ​ ហើយ​ប្រឡាក់​ជាមួយ​ខ្ទឹមស​ចិញ្ច្រាំ​ ព្រម​ទាំង​គ្រឿង​ផ្សំ​រសជាតិ​មាន ​ម្សៅស៊ុប​ ស្ករស​ និងអំបិល​ តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ហើយ​ផ្អាប់​ទុក​មួយ​សន្ទុះ​។
  3. បន្ទាប់​មក​ដាក់​ខ្ទះ​ឲ្យក្ដៅ​ រួច​ចាក់​ប្រេង​ឆា​ជាមួយ​ខ្ទឹម​ស​ចិញ្ច្រាំ​។
  4. ឆា​ឆ្អឹងជំនី​រជ្រូក​ដោយ​បន្ថែម​ទឹក​បន្តិច​ដើម្បី​កុំ​ឲ្យ​វា​ខ្លោច​។
  5. ពេល​ដែល​ឆ្អឹង​ជំនីរ​ឆ្អិន​ ចាប់​ផ្ដើម​ដាក់​ខ្ញី​បំពង​ចូល​ រួច​បន្ត​រំលីង​ឲ្យស្ងួត​ សឹម​ដាក់​ស្លឹក​ក្រូច​សើច​ គល់ខ្ទឹម​ និងម្ទេស​ ហើយ​ដួស​ដាក់​ចាន​។
+++ ចំពោះ​វិធី​លាយ​ទឹកត្រី​កោះកុង​នោះ​ គឺ​ដំបូង​ត្រូវ​បុក​ខ្ទឹមស​ឲ្យច្រើន​ ជាមួយ​នឹង​ម្ទេសស្រស់​ ហើយ​ច្របាច់​ក្រូចឆ្មារ​ មុន​នឹង​ចាក់​ទឹក​ត្រី ​និង​ស្ករស​កូរ​ឲ្យ​សព្វ​ជាការស្រេច​។
*** ឆ្អឹង​ជំនីរ​ជ្រូក​ខ្ចី​ឆា​ខ្ញី​នេះ​អាច​ទទួល​ទាន​ជ្រលក់​ជាមួយ​ទឹកត្រីកោះកុង​៕ 
 

របៀបធ្វើ ឆាខ្ញីឆ្អឹងជំនីជ្រូកជាមួយខ្ចី :: Cam Location

Loading...
Loading...