របៀបធ្វើ ឆាគ្រឿងសមុទ្រ

Loading...
គ្រឿងផ្សំ
  • បង្គា ៤-៥
  • មឹក ធំល្មម ២
  • គ្រុំ (ញូវែលសេឡង់) ៤
  • ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ
  • ម្ទេសចិញ្រ្ចាំ ៥គ្រាប់
  • រំដេង ហាន់ស្តើងៗ ១ស្លាបព្រាបាយ
  • ស្លឹកក្រូចសើច ៣សន្លឹក ហែកជាចំរៀកៗ
  • ផ្សិតចំបើង ៥-៦ ហាន់ជាបួន
  • គល់ស្លឹកគ្រៃ ហាន់ស្តើងៗ ៣គល់
  • ស្ករ ១ស្លាបព្រាបាយ
  • ទឹកត្រី ១-២ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង ១ស្លាបព្រាកាហ្វេ
  • ទឹកក្រូចឆ្មា ២ស្លាបព្រាបាយ
  • ប្រេងឆា ២ស្លាបព្រាបាយ
  • ជីរនាងវង ១ចានចង្កឹះ
  • ម្ទេសឆា កន្លះស្លាបព្រាកាហ្វេ
របៀបធ្វើ
  1. មឹក និងបង្គារធ្វើអោយស្អាត ដាំទឹកស្រុះអោយឆ្អឹនទុកមួយអន្លើ។
  2. ដាក់គ្រុំស្ងោរប្រហែលជា ៣ទៅ៤នាទី ឬស្ងោររហូតដល់អាចបក សម្បកបាន រួចបកសម្បកចេញមួយចំហៀង ទុកមួយអន្លើ។
  3. ដាក់ប្រេងឆាដាំអោយក្តៅ រួចដាក់ខ្ទឹម និងម្ទេសឆាអោយប្រែ ព៌ណបន្តិច សឹមដាក់គល់ស្លឹកគ្រៃ និងរំដេងឆាអោយឈ្ងុយ។
  4. ដាក់ផ្សិតចូរឆា ៣ទៅ៤ត្រឡប់ រួចដាក់គ្រុំ មឹក និងបង្គារចូរ ឆាអោយសព្វ។
  5. ផ្សំរសជាតិដោយ ម្ទេសឆា ទឹកត្រី ស្ករ ប្រេងខ្យង និងទឹកក្រូចឆា ឆាចូរគ្នាអោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្ត រួចដាក់ ស្លឹកជីរនាងវង និងស្លឹកក្រូចចូរ ឆាអោយសព្វ ជាការស្រេច៕

របៀបធ្វើ ឆាគ្រឿងសមុទ្រ :: Cam Location

Loading...
Loading...