របៀបធ្វើ ឆាគ្រឿងខ្យង

Loading...
គ្រឿងផ្សំ
  • ខ្យង ១គីឡូ
  • ម្ទេស ៥គ្រាប់
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ស្ករស កន្លះស្លាបព្រាបាយ 
  • ម្សៅស៊ុប ឬ ប៊ីចេង ១ចុងស្លាបព្រាកាហ្វេ 
  • ប្រេងខ្យង ១ចុងស្លាបព្រាកាហ្វេ
  • គល់ស្លឹកគ្រៃ ៣ គល់
  • ស្លឹកក្រូចសើច ៥សន្លឹក
  • ខ្ទឹមស ៤ កំពឹស
  • រំដេង ១ដុំ 
  • ល្មៀត បន្តិច
  • សណ្ដែកដីលីង ១ខាំ (បុកអោយបែក)
  • ប្រេងឆា ២ស្លាបព្រាបាយ
របៀបធ្វើ
  1. បុកគល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹមស រំដេង ល្មៀត ចូលគ្នាអោយម៉ដ។
  2. ដាំទឹកអោយពុះ ដាក់ស្ងោរខ្យងអោយឆ្អឹន ប្រហែល ៥-១០នាទី សឹមស្រងដាក់កញ្ចែងអោយស្រស់ទឹក។
  3. ដាក់ខ្ទះអោយក្តៅ ដាក់ប្រេងឆា ខ្ទឹមសចិញ្ច្រាំ និង ម្ទេស លីងអោយក្រហម សឹមដាក់គ្រឿងបុកចូល ឆាអោយចូលគ្នាសព្វ សឹមដាក់ខ្យង ឆាពីរបីត្រលប់។
  4. បន្ថែមរសជាតិដោយ ទឹកត្រី ស្ករស ម្សៅស៊ុប ឬ ប៊ីចេង ប្រេងខ្យង ឆាអោយចូលគ្នាសព្វ ភ្លក្ស័រសជាតិតាចចំនូលចិត្ត សឹមដាក់សណ្ដែកដី ជាការស្រេច៕

របៀបធ្វើ ឆាគ្រឿងខ្យង :: Cam Location

Loading...
Loading...