របៀបធ្វើ ស្លាបមាន់បំពងគល់ស្លឹកគ្រៃ

Loading...
គ្រឿងផ្សំ
  • ស្លាបមាន់ ៣៥០ក្រាម (ផ្នែកកណ្តាល)
  • គល់ស្លឹកគ្រៃ ២ទៅ៤ ដើម (ហាន់ប្រវែងមួយថ្នាំដៃ)
  • ស្លឹកក្រូចសើច ៨ទៅ១២សន្លឹក
  • ម្រេច កន្លះស្លាបព្រាកាហ្វេ
  • ទឹកប្រេងខ្យង ២ស្លាបព្រាកាហ្វេ
  • ស្ករ ១ស្លាបព្រាកាហ្វេ
  • ទឹកស៊ីអ៊ីវ ២ស្លាបព្រាកាហ្វេ
  • ម្សៅដុតនំ ២ស្លាបព្រាកាហ្វេ
  • ប្រេងឆា
របៀបធ្វើ
  1. បុកគល់ស្លឹកគ្រៃ និងម្រេចអោយល្អិត រួចយកទៅប្រលាក់ជាមួយស្លាបមាន់ ស្ករ ទឹកស៊ីអ៊ីវ ប្រេងខ្យងនិងម្សៅដុតនំអោយសព្វ រួចដាក់ស្លឹកក្រូចសើចចូលច្របល់អោយសព្វ ផ្អាប់ទុកចោល៥នាទី រួចយកស្លាបមាន់ដាក់ផ្សេង ស្លឹកក្រូចសើចនិងគល់ស្លឹកគ្រៃដាក់ផ្សេង។
  2. ដាំប្រេងឆាអោយក្តៅខ្លាំង រួចដាក់គល់ស្លឹកគ្រៃ និងស្លឹកក្រូចចូលបំពងអោយស្រួយ រួចស្រង់ចេញ សឹមដាក់ស្លាបមាន់ចូល បំពងអោយឆ្អឹន និងស្រួយល្អ ស្រង់ចេញ ដាក់ពីលើគល់ស្លឹកគ្រៃ និងស្លឹកក្រូចជាការស្រេចុ៕
Fried Chicken Wings with Lemongrass
 
  • 350 g of chicken wing
  • 2-4 of lemongrass
  • ½ tsp of black pepper
  • 2 tsp of oyster sauce
  • 1 tsp of sugar
  • 2 tsp of soy sauce
  • 2 tsp of baking powder
  • 8-12 kaffir lime leaves
  • Cooking oil
 
  1. Pound the lemongrass and pepper. Marinate the chicken wing with herbs, sugar, oyster sauce, soy sauce and baking powder. Finally add kaffir lime leaves.
  2. Heat oil in a wok over medium heat. Add lemongrass and kaffir lime leaves until cooked. Remove it. Add chicken wing and fry until golden and crispy. Server with fried lemongrass and kaffir lime leaves. Ready to served. 

របៀបធ្វើ ស្លាបមាន់បំពងគល់ស្លឹកគ្រៃ :: Cam Location

Loading...
Loading...