របៀបធ្វើ ឆ្អឹងជំនីឆាគ្រឿង

Loading...
គ្រឿងផ្សំ
  • ឆ្អឹងជំនីជ្រូក ៣ខាំ (ហាន់ជាដុំៗ)
  • គ្រឿងការីបុក ២ស្លាបព្រាបាយ (គល់ស្លឹកគ្រៃ រំដេង រមៀត ម្ទេសគ្រៀម ខ្ទឹមស ស្លឹកក្រូច)
  • ខ្ទិះដូង ៥ស្លាបព្រាបាយ
  • ម្រេចខ្ចី ១០ក្រាម
  • ស្លឹកក្រូចសើច ៣ទៅ៥សន្លឹក
  • សណ្តែកគួ ៣គួ (ហាន់ខ្លីៗល្មម)
  • ស្ករ កន្លះស្លាបព្រាបាយ
  • ទឹកត្រី កន្លះស្លាបព្រាបាយ
  • អំបិល បន្តិច
  • ប្រេងឆា ២ស្លាបព្រាបាយ
របៀបធ្វើ
  1. ដាំប្រេងឆាអោយក្តៅ ដាក់គ្រឿងការីចូលឆាអោយក្រហម និងឈ្ងុយ សឹមដាក់សាច់ចូលឆាអោយស្ងូតទឹកចេញពីសាច់ រួចដាក់ខ្ទិះដូង សណ្តែកគួ ស្លឹកក្រូចសើច និងម្រេចឆាអោយសព្វ សឹមដាក់ទឹកត្រី ស្ករ និងអំបិលឆាអោយឆ្អឹនសាច់ជាការស្រេច (បើស្ងួតពេកអាចបន្ថែមខ្ទិះដូង ឬទឹក)៕ 
Stir Fried Pork Sparerib with Red Curry Paste
 
  • 300 g of pork sparerib (cut into well pieces)
  • 2 tbsp of red curry paste
  • ¼ cup of coconut milk
  • 10 g of peppercorn
  • 3-5 kaffir lime leaves
  • ¼ cup of yearlong bean (cut into 1inch)
  • ½ tbsp of sugar
  • ½ tsp of salt
  • ½ tbsp of fish sauce
  • 2 tbsp of oil
 
  1. Heat oil in a wok add red curry paste stir fry 1 minute. Add pork sparerib stir fry for 5 to 6 minutes.
  2. Add yearlong bean, peppercorn and kaffir lime leaves. Season with fish sauce, sugar, salt and coconut milk mix well and stir fry until cooked. Ready to serve.  

របៀបធ្វើ ឆ្អឹងជំនីឆាគ្រឿង :: Cam Location

Loading...
Loading...