របៀបធ្វើ ឆាសាច់មាន់គ្រាប់ស្វាយចាន់ទី

Loading...
គ្រឿងផ្សំ
  • សាច់ទ្រូងមាន់ ៣ខាំ (ហានជាដុំធំល្មម)
  • ខ្ទឹមបារាំង ១ដុំ (ហាន់ជាចំនិតធំៗ)
  • ម្ទេសគ្រៀមទាំងមូល ៣ផ្លែ (ហាន់ជាកង់ៗ រួចយកគ្រាប់ចេញ)
  • គ្រាប់ស្វាយចាន់ទី ១ចានចង្កិះ 
  • ម្ទេសផ្អែម ២ (ហាន់វែងៗ)
  • ខ្ទឹមស ១០កំពឹស (ចិញ្រ្ចាំម៉ត់)
  • ស្លឹកខ្ទឹម ៤ដើម (ហាន់វែងៗ)
  • ម្សៅមី ២ស្លាបព្រាបាយ
  • ប្រេងខ្យង ២ស្លាបព្រាបាយ
  • ប្រេងឆា 
  • ទឹកឆា ១ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាបាយ
  • ទឹក ៥ស្លាបព្រាបាយ
  • អំបិលបន្ទិច
  • ម្រេចម៉ត់ បន្តិច
របៀបធ្វើ
  1. លាយប្រេងខ្យង ទឹកឆា ស្ករ និងទឹកចូលគ្នាអោយសព្វទុកមួយអន្លើ។
  2. ដាំប្រេងឆាអោយក្តៅ ដាក់គ្រាប់ស្វាយចាន់ទីបំពងអោយស្រួយ និងក្រហមល្អ រួចស្រង់ចេញ ដាក់ម្ទេសគ្រៀមចូលបំពងអោយក្រហមល្អ រួចស្រង់ចេញ។
  3. ប្រលាក់សាច់ជាមួយ អំបិល និងម្រេចអោយសព្វ រួចដាក់ម្សៅមីចូលប្រលាក់អោយសព្វ សឹមយកទៅបំពងអោយឆ្អឹននឹងមានពណ៌ក្រហមល្អ។
  4. ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆាមួយស្លាបព្រាបាយ ដាក់ខ្ទឹមសចូលឆាអោយក្រហម សឹមដាក់ខ្ទឹមបារាំងចូលឆាបីបួនត្រឡប់ សឹមដាក់គ្រាប់ចាន់ទី ម្ទេសគ្រៀម និងសាច់ចូលឆាអោយសព្វ រូចចាក់ទឹកគ្រឿងផ្សំចូល ឆាអោយសព្វប្រហែល ៣០វិនាទី សឹមដាក់ម្ទេសផ្អែម និងស្លឹកខ្ទឹមចូលឆាប្រហែល៣០វិនាទីទៀតជាការស្រេច៕
Stir Fried Chicken with Cashew Nuts
 
  • 300 g of chicken breast (cut into bite size pieces)
  • 1 medium size of onion (cut into bite size)
  • 3 large dry chilies (cut into 1 cm)
  • ½ cup of cashews nuts
  • 2 red chilies (cut into julienne)
  • 10 garlic cloves (chopped)
  • 3-4 spring onions (cut into 1 inch)
  • 2 tbsp of all propose flour
  • 1 cup palm oil
  • 1 tbsp of cooking sauce
  • 2 tbsp of oyster sauce
  • 1 tbsp of sugar
  • ¼ cup of water
  • ¼ tbsp of salt
  • ¼ tsp of ground white pepper
 
  1. Prepare seasoning sauce by mixing all ingredients. Set aside.
  2. Deep fried on medium-low heat the cashews nuts until light golden.
  3. Lightly fry dry chilies until shiny and get beautiful deep red color.
  4. Seasoning chicken with salt and ground white pepper. Toss chicken pieces in flour. Fried chicken until light golden.
  5. Add cooking oil stir fry the garlic lightly until fragrant add onion, fried cashews nuts, fried dry chilies and fried chicken toss everything together about 30 seconds. Add sauce mixture stir fry until all the ingredients. Add red chilies and spring onion. Toss over the heat for 30 seconds until done. Ready to served. 

របៀបធ្វើ ឆាសាច់មាន់គ្រាប់ស្វាយចាន់ទី :: Cam Location

Loading...
Loading...