របៀបធ្វើ សាច់គោឆាប្រេងខ្យង

Loading...
គ្រឿងផ្សំ
  • សាច់គោ (សាច់ផុយ) ២ខាំ ហាន់ជាបន្ទះស្តើងៗ
  • ខ្ទឹមស ៤កំពឹស ចិញ្រ្ចាំអោយម៉ត់
  • ខ្ទឹមបារាំង ១ដុំតូច ហាន់ចំនិតតូចៗ
  • ស្លឹកខ្ទឹម ៣ដើម ហាន់វែងៗ
  • ផ្សិតចំបើង ៥ ពុះជាពីរ
  • ម្សៅឆា ១ស្លាបព្រាបាយ
  • ប្រេងខ្យង ២ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
  • ស្ករ កន្លះស្លាបព្រាបាយ
  • ប្រេងល្ង ១ស្លាបព្រាបាយ
  • ទឹក ១ស្លាបព្រាបាយ
  • ប្រេងឆា ១ស្លាបព្រាបាយ
របៀបធ្វើ
  1. លាយម្សៅឆាជាមួយទឹក កូអោយរលាយ រួចយកទៅលាយជាមួយសាច់គោ ប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករ និងប្រេងល្ងច្របល់អោយសព្វល្អ។
  2. ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមចូលឆាពីរបីត្រឡប់សឹមដាក់សាច់ចូលឆាអោយឆ្អឹនសាច់។
  3. ដាក់ផ្សិតចូលឆាបីបួនត្រឡប់សឹមដាក់ខ្ទឹមបារាំង និងស្លឹកខ្ទឹមឆាអោយសព្វជាការស្រេច៕
Stir Fried Beef with Oyster Sauce
 
  • 200 g of beef
  • 4 garlic cloves
  • ½ onion
  • 3 spring onion
  • 3-5 mushroom
  • 1 tbsp cornstarch
  • 2 tbsp of oyster sauce
  • ½ tbsp of soy sauce
  • ½ tbsp of sugar
  • 1 tbsp of sesame oil
  • 1 tbsp of water
  • 1 tbsp of oil
 
  1. Cut mushroom, onion, spring onion and chop garlic.
  2. Cut beef into bite size. 
  3. Dissolve the cornstarch. Marinate beef with cornstarch, sesame oil, soy sauce, oyster sauce and sugar. Mix well.
  4. Heat oil over low heat. Add garlic and beef stir fried until cooked. Add mushroom, onion and spring onion. Mix well. Ready to serve.

របៀបធ្វើ សាច់គោឆាប្រេងខ្យង :: Cam Location

Loading...
Loading...