របៀបធ្វើ សាច់មាន់ឆាខ្ញី​ជាមួយ​ខ្ទឹមបារាំង

Loading...
គ្រឿងផ្សំ
  • ​សាច់មាន់ ៣០០ក្រាមហាន់បន្ទះ​ស្តើងៗ
  • ខ្ញី ១ដុំ​ហាន់តូចៗ
  • ​ខ្ទឹមបារាំង ១ចំហៀងផ្លែហាន់ចំណិតស្តើង
  • ស្លឹកខ្ទឹម ២ដើមហាន់
  • ម្ទេសហាន់ ដាក់តាមចំណូលចិត្ត
  • ស្ករស ១ស្លាបព្រាកាហ្វេ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ប៊ីចេង ចុងស្លាបព្រាកាហ្វេ
  • ប្រេងឆា ២-៣ស្លាបព្រាបាយ​
វិធីធ្វើ
  1. ដំបូង​ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ដាក់​ភ្លើង​ឱ្យក្តៅ​ដាក់​ខ្ញី​ជា​មួយ​និង​​ម្ទេស​ចូល​​ឆា​​មួយ​ភ្លេតសិន​។
  2. បន្ទាប់​មក​ដាក់​សាច់​​មាន់ និង​ខ្ទឹម​បារាំង​​ចូល​​ឆា​ច្រ​បល់​ចូល​គ្នា​​ប្រហែល​ជា​ ២នាទី​ចាំ​ដាក់​ស្ករស, ទឹកត្រី និងប៊ីចេង​ឆា​​បន្តទៀត​​ឱ្យចូល​គ្រឿង​សាក​ភ្លក់​មើល​​ បន្ថែម​តាម​​ការ​ចូល​ចិត្ត។
  3. បន្ទាប់​មក​ទៀត​​យក​ស្លឹក​ខ្ទឹម​មក​ដាក់​​ចូល​ឆា​ត្រឡប់​ មួយទៅ​ពីរ​ដង​ទៀត​ជា​ការ​ស្រេច៕

របៀបធ្វើ សាច់មាន់ឆាខ្ញី​ជាមួយ​ខ្ទឹមបារាំង :: Cam Location

Loading...
Loading...