របៀបធ្វើ គ្រឿងសមុទ្រឆាហឹល

Loading...
គ្រឿងផ្សំ
 • បង្គា ១០ទៅ១៥ បកសំបកអោយស្អាត
 • មឹក ២ ហាន់ជំនិតៗ
 • សាច់គ្រុំ ១កូនចានចង្កិះ
 • ស្លឹកម្រេះព្រៅ ១កូនចានចង្កិះ
 • ការ៉ុត ១មើម ហាន់ជាចង្វាលមូល 
 • ម្រេចខ្ចី កន្លះខាំ
 • ម្ទេស ផ្អែម ៣ផ្លែ ហាន់វែងៗ
 • ស្នៀតពោត ១កូនចានចង្កិះ ហាន់ប្រឆិតវែងៗ
 • ខ្ទឹមចិញ្រ្ចាំ ២ស្លាបព្រាបាយ
 • ម្ទេស ចិញ្រ្ចាំ ២ស្លាបព្រាបាយ
 • ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
 • ប្រេងខ្យង ២ស្លាបព្រាបាយ
 • ទឹក ៤ស្លាបព្រាបាយ
 • ប្រេងឆា ៣ស្លាបព្រាបាយ
របៀបធ្វើ
 1. ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆា ខ្ទឹមស និងម្ទេសចូលឆាអោយក្រហមល្អ សឹមដាក់ការ៉ុត និងស្នៀតពោត ឆាអោយជិតឆ្អឹន។
 2. ដាក់គ្រឿងសមុទ្រចូល ឆាអោយសពប្រហែល ១នាទី សឹមដាក់ ទឹកស៊ីអ៊ីវ ទឹកប្រេងខ្យង និងទឹកចូលឆាអោយឆ្អឹនសាច់។
 3. ដាក់ម្រេច និងម្ទេសផ្អែមចូលឆាអោយសព សឹមដាក់ម្រេះព្រៅចូលឆាអោយសពម្តងទៀត ជាការស្រេច៕
Spicy Stir Fried Seafood
 
 • 10-15 shrimps (peel and devein)
 • 2 squids (well pieces)
 • ½ cup mussels
 • 1 cup holy basil
 • ½ cup carrot (julienne)
 • ½ cup baby corn
 • ¼ cup fresh peppercorn
 • ¼ cup 3 color pepper
 • 2 tbsp of red chili (chopped)
 • 2 tbsp of garlic (chopped)
 • 1 tbsp of soy sauce
 • 2 tbsp of oyster sauce
 • 3 tbsp of cooking oil
 • ¼ cup of water
 
 1. Heat pan over medium heat. Add oil, garlic and red chili fry until fragrant.
 2. Add carrot and baby corn stirring until nearly cooked. Add seafood mix well. Season with soy sauce, oyster sauce and water mix well.
 3. Add fresh peppercorn, 3 color pepper and holy basil. Mix well. Ready to serve.

របៀបធ្វើ គ្រឿងសមុទ្រឆាហឹល :: Cam Location

Loading...
Loading...