របៀបធ្វើ សាច់ជ្រូកបំពងឆាបន្លែ

Loading...
គ្រឿងផ្សំ
  • សាច់ជ្រូក ៤០០ក្រាម
  • ម្សៅស្រូវសាលី ១៤០ក្រាម
  • ​ស្រាបៀ កន្លះកូនកែវតូច
  • ការ៉ុត​ ១ដុំ​តូច​ចិតដុំតូចល្មម​
  • ម្ទេស​ប្លោកក្រហមខៀវ ២ផ្លែតូចចិតដុំតូច
  • ម្នាស់ ១ដុំចិតចំណិត
  • ខ្ទឹមបារាំង ១ចំហៀង​ផ្លែ​ចិតដុំៗ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ទឹកប៉េងប៉ោះ ២ស្លាបព្រាបាយ
  • ស្ករស កន្លះស្លាបព្រាបាយ
  • ទឹកខ្មេះ កន្លះស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
  • ម្សៅមី ១ស្លាបព្រាកាហ្វេ
  • ប្រេងឆា
វិធីធ្វើ
  1. មុន​ដំបូង​យក​ម្សៅ​មក​លាយ​ជា​មួយ​ស្រា​និង​អំបិលបន្តិច​។
  2. បន្ទាប់​ពីលាយ​សព្វ​ហើយ យក​សាច់​ជ្រូក​​ប្រឡាក់​វា​ឲ្យ​ជា​ប់​ជា​មួយ​ម្សៅ​ រួច​យក​ដាក់​បំ​ពងឲ្យ​ឆ្អិន។
  3. យក​​ឆ្នាំង​ដាក់​​​ទឹក​ប៉េងប៉ោះ, ទឹកខ្មេះ, ទឹកស៊ីអ៊ីវ, ​ស្ករស និង​ម្សៅ​មី​​ចូល​ដាក់​ភ្លើង​ឲ្យ​ក្តៅ​​រួច​កូរ​​ចូល​គ្នាឲ្យ​រលាយ​សព្វទុក​មួយឡែក​សិន។
  4. យក​​​ការ៉ុត​ដាក់​ចូល​ក្នុង​ខ្ទះ​​រួច​ឆា​ប្រហែល ២នាទី​ចាំ​ដាក់​ម្ទេស​ប្លោក​ និង​ខ្ទឹម​បារាំង​​​ ឆា​ចូល​គ្នា​ទាំង​អស់​ប្រហែល ៥នាទី ​។
  5. ដាក់​អំ​បិល​ចូល​បន្តិច​ ​រួច​ដាក់​ម្នាស់ សាច់​ជ្រូក​បំពង​និង​​គ្រឿង​ផ្សំ​ដែល​លាយ​ទុក​ក្នុង​ឆ្នាំង​រួច​ឆា​ចូល​គ្នា​ប្រហែល​ ៥នាទីទៀត​ជា​ការ​ស្រេច៕

របៀបធ្វើ សាច់ជ្រូកបំពងឆាបន្លែ :: Cam Location

Loading...
Loading...