របៀបធ្វើ ត្រីឆាទឹកសៀង

Loading...
គ្រឿងផ្សំ
 • សាច់ត្រី ៣ខាំ (ហាន់ជាដុំៗ)
 • ម្សៅមី ៤ស្លាបព្រាបាយ
 • អំបិល បន្តិច
 • ម្រេច បន្តិច
 • ជីចិន (Celery) ហាន់វែងល្មម
 • ស្លឹកខ្ទឹម ហាន់វែងល្មម
 • ម្ទេសផ្អែម ២ផ្លែ ហាន់ប្រឆិតៗ
 • ខ្ទឹមស ចិញ្រ្ចាំម៉ត់ ២ស្លាបព្រាបាយ
 • ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
 • ប្រេងខ្យង ១ស្លាបព្រាបាយ
 • ស្ករ ១ស្លាបព្រាបាយ
 • ទឹកសៀង ១ស្លាបព្រាបាយ
 • ទឹក ៤ស្លាបព្រាបាយ
 • ប្រេងឆា ៣ស្លាបព្រាបាយ
 • ប្រេងឆាសម្រាប់ បំពងត្រី
របៀបធ្វើ
 1. យកសាច់ត្រីទៅប្រលាក់ជាមួយ អំបិល និងម្រេចអោយសព រូចប្រលាក់ជាមួយម្សៅមីអោយសព។
 2. ដាំប្រេងឆាអោយក្តៅ ដាក់សាច់ត្រីចូល បំពងអោយឆ្អឹន និងស្រួយ រួចស្រង់ទុក។
 3. លាយស្ករ ទឹកត្រី ប្រេងខ្យង ទឹកស៊ីអ៊ីវ ទឹកសៀង និងទឹកចូលគ្នាអោយសពល្អ។
 4. ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមសចូល បំពងអោយក្រហម ដាក់ជីចិនចូល ឆាអោយទន់បន្តិច រួចដាក់ម្ទេស ស្លឹកខ្ទឹម និងទឹកត្រីចូលឆាអោយសព សឹមដាក់ត្រីចូលឆាអោយចូលជាតិគ្នា ជាការស្រេច៕
 
Stir Fried Fish with Chinese Celery
 
 • 300 g of fish (well pieces)
 • ¼ cup tapioca flour
 • ¼ tsp of salt
 • ¼ tsp of pepper
 • 1 cup of Chinese celery
 • ½ cup spring onion
 • 2 red chili (well pieces)
 • 2 tbsp garlic
 • 1 tbsp of soy sauce
 • 2 tbsp of oyster sauce
 • 1 tbsp of sugar
 • 1 tbsp of salted soybean sauce
 • ¼ cup of water
 • 3 tbsp of oil
 • Oil for deep frying
 
 1. Season fish with salt and pepper. Toss fish with flour. Set aside.
 2. Deep fried fish around 2-3 minutes. Set aside.
 3. Mix sugar, salted soybean sauce, oyster sauce, soy sauce and water together. 
 4. Add oil garlic into the wok keep stirring. Add Chinese celery, chili, spring onion mixed sauce and fried fish. Mix well. Ready to serve. 

របៀបធ្វើ ត្រីឆាទឹកសៀង :: Cam Location

Loading...
Loading...