របៀបធ្វើ មាន់ស្ពៃខ្មៅ

Loading...
គ្រឿងផ្សំ
  • សាច់មាន់ ៥០០ក្រាម (ស្ងោរ​ឆ្អិន)
  • ស្ពៃខ្មៅ ៤០០ក្រាម (ស្រុះ)
  • ប្រេងខ្យង ៣ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ។
  • ស្ករស ១ស្លាបព្រាបាយ
  • ម្ទេសហាន់ តាមចំណូលចិត្ត
  • ម្សៅស៊ុបមាន់ កន្លះស្លាបព្រាបាយ
  • ខ្ទឹមបំពង កន្លះស្លាបព្រាបាយ
វិធីធ្វើ
  1. ដំបូងយក​សាច់​មាន់​​ដាក់​ស្ងោរ​ឲ្យ​ឆ្អិន​ រួច​​​ហាន់​​ជា​ចំណិតៗ​ទុកមួយឡែក​សិន។
  2. ​យក​ចាន​មួយ​ដាក់លាយ​គ្រឿង​ផ្សំមាន ​ទឹក​ស៊ីអ៊ីវ, ​ស្ករស​​ និង​ម្ទេសហាន់ រួច​កូរ​វា​ឲ្យ​រលាយ​ចូល​គ្នា​។
  3. បន្ទាប់​មក​យក​​ប្រេង​ខ្យង, ម្សៅស៊ុបមាន់, ខ្ទឹមបំពង​ចាក់​ចូល​​កូរ​វា​ម្តង​ទៀត​​ឲ្យ​រលាយ​​ចូល​​ជា​មួយ​គ្នា​​ដែរទុក​ មួយ​​ឡែក​សិន។
  4. ដាក់​ដាំ​ទឹក​ឲ្យ​ពុះ​ យក​ស្ពៃ​ខ្មៅ​​ស្រុះ​មួយ​សន្ទុះ​ស្រង់​ត្រាំ​ទឹក​​ត្រ​​ជាក់​​ដើម្បី​ឲ្យ​​ស្រួយ។
  5. យក​សាច់​មាន់​​ហាន់​រួច​​មក​លាយ​ជា​មួយ​គ្រឿង​ផ្សំ​​ដែល​លាយ​​ទុក​ក្នុង​​ចាន​ឲ្យ​​បាន​​សព្វ​ចូល​​ជាតិ​ល្អ។​​
  6. យក​ចាន​រាប​ស្មើ​មក​រៀប​ស្ពៃ​​ រួច​យក​សាច់​មាន់​លាយ​គ្រឿង​សព្វ​ហើយ​​ដាក់​រៀប​​ពីលើ​​គ្រប​ឲ្យ​ជិត​ដាក់​ ចូល​ទូឲ្យ​​ត្រ​ជាក់​​ជា​ការ​ស្រេច៕

របៀបធ្វើ មាន់ស្ពៃខ្មៅ :: Cam Location

Loading...
Loading...