របៀបធ្វើ ឆាបង្គា​ស្ពៃក្តោប

Loading...
គ្រឿងផ្សំ
  • បង្គា ៣០០ក្រាម យកក្បាល និងសំបក​ចេញ
  • ស្ពៃក្តោប ១ដុំតូច ចិតជាចំណិតតូចៗល្មម
  • ប៉េងប៉ោះ ២ផ្លែ ចិតជាដុំតូចៗ
  • ខ្ទឹមក្រហម ១ដុំធំចិតជាចំណិត
  • ការ៉ុត ១មើមតូច​ចិតជាសសៃវែង
  • ម្ទេសហាន់ ដាក់តាម​ចំណូល​ចិត្ត
  • ខ្ទឹមស ៣កំពឹសចិញ្ច្រាំ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ស្ករស កន្លះស្លាបព្រាកាហ្វេ
  • ប៊ីចេង ចុងស្លាបព្រាកាហ្វេ
  • អំបិល ចុងស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ ដាក់តាម​ចំណូល​ចិត្ត
  • ស៊ុត ១គ្រាប់ ​យក​ពណ៌ក្រហម​គោះ​ដាក់​ចាន​វាយ​ឲ្យ​បែក
  • ប្រេងឆា ២-៣ស្លាបព្រាបាយ
វិធីធ្វើ
  1. ដំបូង​យក​ឆ្នាំង​ខ្ទះ​ដាក់​លើ​ភ្លើង ​រូច​ចាក់​ប្រេង​ឆា​ចូល​ទុក​ឲ្យ​ក្តៅ​ដាក់​ខ្ទឹម​ស​ចូល​ឆា​ឲ្យ​មាន​ខ្លិន​ឈ្ងុយ។
  2. ដាក់​ខ្ទឹម​ក្រហម​ចូល​ឆា​វា​បន្តិច​ដាក់​ប៉េង​ប៉ោះ​ចូល​ឆា​ចូល​គ្នា​​ប្រហែល ​ជា​២-៣​នាទីដាក់​បង្គា​ចូល​​ឆា​មួយ​សន្ទុះ(ដាក់​ទឹក​ចូល​បន្តិច)​ទើប​ដាក់​ ការ៉ុត​ និងម្ទេស​ចូលទុក​វា​ ៣​នាទី​ទៀត។
  3. បន្ទាប់​មក​ដាក់​ស្ពៃ​ក្តោប​ចូល​ឆា​ត្រ​ឡប់​បន្តិច​​ទើប​ដាក់​ ទឹកត្រី, ស្ករស, អំបិល, ប៊ីចេង, ម្រេច និង​ស៊ុត​ចូលឆា​បន្តទៀត​ឲ្យ​បន្លែ​ឆ្អិន​ប្រហែល​ជា ៣-៤នាទីទៀតជាការស្រេច៕

របៀបធ្វើ ឆាបង្គា​ស្ពៃក្តោប :: Cam Location

Loading...
Loading...