ឆាសាច់គោប៉េងប៉ោះ​ជាមួយស៊ុត

Loading...
គ្រឿងផ្សំ
  • សាច់គោ ២០០ក្រាមហាន់ជាបន្ទះស្តើងល្មម
  • ប៉េងប៉ោះ ៣ផ្លែចិតជាដុំៗ
  • ស៊ុត ១គ្រាប់
  • យិន​ឆាយ ១ដើម​ហាន់បញ្ឆិតៗ
  • ស្លឹកកាឆាយ ១០០ក្រាមកាត់ ២ថ្នាំង​ដៃ
  • ខ្ទឹមក្រហម ១ដុំ​ចិតស្តើងៗ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
  • ប្រេងខ្យង ១ស្លាបព្រាបាយ
  • ស្ករសត្នោត បន្តិច
  • ខ្ទឹមស និងខ្ញី​ចិញ្ច្រាំ កន្លះស្លាបព្រាបាយ
  • ទឹកម្សៅមី ១ស្លាបព្រាបាយកន្លះ
  • ប្រេងឆា ២ស្លាបព្រាបាយ
វិធីធ្វើ
  1. ដំបូង​យក​ប្រេង​ឆា​ដាក់​ចូល​ក្នុង​ខ្ទះ ដាក់​ភ្លើង​ឲ្យ​ក្តៅ​ដាក់​ខ្ទឹម​ក្រហម​ចូល​​ឆា​​ឲ្យ​ឈ្ងុយ​​ដាក់​សាច់​គោ​ ចូល​ឆា​ឲ្យ​សាច់​រាង​ឆ្អិន​បន្តិច។
  2. បន្ទាប់​មក​យក​បន្លែ​ដាក់​ចូល ប៉េងប៉ោះ, យិន​ឆាយ និង​ស្លឹក​កាឆាយឆា​ចូល​គ្នា​ទុក​ឲ្យ​បន្លែ​រាង​ស្រពាប់​បន្តិច​។
  3. យក​ទឹក​ស៊ីអ៊ីវ, ប្រេងខ្យង, ខ្ទឹមសជាមួយខ្ញីចិញ្ច្រាំ និង​ស្ករត្នោតដាក់​ចូល​ឆា​បញ្ចូល​គ្នា​ដាក់​ទឹក​ថែម​បន្តិចទុក​ឲ្យ​ពុះ​ដាក់ ​ទឹក​ម្សៅមី​​កូរ​ចូល​គ្នា។
  4. បន្ទាប់​មក​ទៀត​យក​ស៊ុត​គោះ​ចូល​ក្នុង​ចាន​វាយ​ឲ្យ​បែក​រួច​ចាក់​ចូល​​ទុក​ឲ្យ​ស៊ុត​ឆ្អិន​ជា​ការ​ស្រេច៕

ឆាសាច់គោប៉េងប៉ោះ​ជាមួយស៊ុត :: Cam Location

Loading...
Loading...