ឆាខាត់ណា​ប្រេងខ្យង​សាច់មាន់

Loading...
គ្រឿងផ្សំ
  • ខាត់ណា ៣០០ក្រាម (ស្រុះទឹក​ដាំ​ពុះ​ដាក់​អំបិល, ប្រេងឆា​មួយមុខបន្តិច)
  • សាច់មាន់ ៣០០ក្រាមហាន់ដុំតូចល្មម (ប្រឡាក់ ស្រាអង្ករ(បន្តិច), ម្សៅមី, ប្រេងឆា មួយមុខ ១ស្លាបព្រាកាហ្វេ)
  • ខ្ញី, ខ្ទឹមស ចិញ្ច្រាំ ៣ស្លាបព្រាបាយ
  • ស្លឹកខ្ទឹម ២ដើមហាន់
  • ប្រេងខ្យង ៣ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
  • ស្ករស ១ស្លាបព្រាកាហ្វេ
  • ប្រេងល្ងរ ១ស្លាបព្រាកាហ្វេ
  • ទឹកម្សៅមី (ម្សៅមី ១ស្លាបព្រាកាហ្វេ)
  • ទឹកស៊ុបមាន់ ១ចាន​ចង្កឹះ 
  • ស្រាអង្ករ កន្លះស្លាបព្រាកាហ្វេ
  • ប្រេងឆា ៤ស្លាបព្រាបាយ
វិធីធ្វើ
  1. មុន​ដំបូងដាក់ឆ្នាំង​​ដាំ​ទឹកឲ្យ​ពុះ​រួច​បន្ថែម​អំបិល និងប្រេងឆាចូលបន្តិច បន្ទាប់​​យក​ខាត់​ណា​មកដាក់​ស្រុះ (ទុកទាំងដើម) ពេលស្រុះរួចយក​មក​លាងទឹក​​ត្រជាក់​វិញ។
  2. យកសាច់មានមក​ប្រឡាក់ ស្រាអង្ករ,​ ម្សៅមី និងប្រេងឆា កូរ​វា​ចូល​គ្នា​ឲ្យ​សព្វ។
  3. បន្ទាប់​មក​យក​ទឹក​ស៊ុប​មាន់, ប្រេងខ្យង, ទឹកស៊ីអ៊ីវ, ស្ករស, ប្រេងល្ងរ និងម្សៅមី មក​កូរលាយ​ចូលគ្នាឲ្យសព្វ(ដាក់ក្នុង​ចាន​គោម​មួយ)។
  4. ​យក​ឆ្នាំង​ខ្ទះ​ដាក់​ប្រេង​ឆា​ ២ស្លាបព្រាបាយចូល​ ដាក់​ភ្លើង​ឲ្យ​ក្តៅ​ចាក់​ខ្ញី​ចូល​ឆា​ឲ្យ​មាន​ខ្លិន​ឈ្ងុយ​ បន្ថែម​ខ្ទឹម​ស​ចូល​ទុក​ឲ្យ​មាន​ខ្លិន​ឈ្ងុយ​ដូច​គ្នា(ខ្ទឹមស, ខ្ញី​ដាក់​ពាក់​កណ្តាល) ទើប​​ដាក់​សាច់​មាន់​ចូល​ឆា​រហូត​​ទាល់​តែ​ឆ្អិន​ដួស​ទុក​មួយឡែកសិន។
  5. យក​ប្រេង​ឆា​ដាក់​ចូល​ក្នុង​ខ្ទះ​ម្តង​ទៀត​ បន្ទាប់​មក​ដាក់​ខ្ទឹម​ស, ខ្ញីដែល​នៅ​សល់​ជា​មួយ​និង​ស្លឹក​ខ្ទឹម​​ឆា​ឲ្យ​ឈ្ងុយដាក់​ខាត់​ណា​ស្រុះ​ រួច​ចូល​ បន្ទាប់​មក​ទៀត​យក​គ្រឿង​ផ្សំក្នុង​ចាន​គោម​ចាក់​ដាក់​ពីលើគ្របទុក​ ១នាទីចូក​ត្រឡប់​វា​។
  6. បន្ទាប់​ពី​ត្រឡប់​​ឲ្យ​ចូល​រស់​ជាតិ​ទាំង​សង​ខាង​ហើយ​ស្រង់​វា​ដាក់​ចូល​ ក្នុង​ចាន​​រាប​ស្មើ​មួយ(ស្រង់​តែ​បន្លែ)​ បន្ទាប់​មក​ទៀត​​យក​សាច់​មាន់​ដែល​ឆា​ទុក​មក​ដាក់​ឆា​ជា​មួយ​ទឹក​ដែល​នៅ​ ក្នុងខ្ទះ​ម្តង​ទៀត ​២-៣ត្រឡប់​ដួស​ដាក់​ក្នុង​ចានពី​លើ​ជា​ការ​ស្រេច៕

ឆាខាត់ណា​ប្រេងខ្យង​សាច់មាន់ :: Cam Location

Loading...
Loading...