របៀបធ្វើ ត្រីចៀនបន្លែជូអែម

Loading...
គ្រឿងផ្សំ
  • ចំនួនត្រីសមល្មមនឹងតម្រូវការរបស់អ្នក 
  • ទឹកត្រីមួយស្លាព្រា 
  • ម្ទេះប្លោកមួយផ្លែ 
  • ប៉េងប៉ោះទុំមួយផ្លែ 
  • ដំឡូងបារាំងមួយដុំ 
  • ការ៉ុតមួយផ្លែ 
  • ម្ជូរអំពិលទុំមួយស្លាព្រា 
  • អំបិលមួយស្លាព្រាកាហ្វេ 
  • ស្ករសពីរស្លាព្រាកាហ្វេ 
  • ប៊ីចេងមួយស្លាព្រាកាហ្វេ 
  • ប្រេងឆាមួយស្លាព្រា
វិធីធ្វើ
  1. ធ្វើត្រី រួចលាងទឹកឲ្យស្អាត បន្ទាប់មកយកត្រីទៅចៀនឲ្យគ្រាមដួសដាក់ចានទុកមួយអន្លើ។
  2. ម្ទេះប្លោកពុះជាពីរឆ្គៀលយកសសៃ និងគ្រាប់លាងទឹកឲ្យស្អាត ដើម្បីកុំឲ្យហឺរពេក បន្ទាប់មកធ្វើការជិតវាជាបញ្ឆិតៗ។ដំឡូងបារាំងកោសសំបកឲ្យស្អាត បន្ទាប់មកគាស់វាជាដុំៗតូច។ ការ៉ុតត្រូវជិតសំបក និងលាងទឹកឲ្យស្អាតចិតបញ្ឆិតៗ។
  3. ធ្វើការលាងប៉េងប៉ោះឲ្យស្អាត បន្ទាប់មកចិតវាជារាងបញ្ឆិតៗ។
  4. លាយទឹកម្ជូរជាមួយ និងអំបិល, ស្ករស, ប៊ីចេងកូរចូលគ្នាឲ្យសព្វទុកមួយអន្លើ។
  5. ដាក់ខ្លាញ់ឲ្យក្តៅ បន្ទាប់មកចាក់បន្លែចូលឆាត្រឡប់ឲ្យឆ្អិនបន្លែ បន្ទាប់មកចាក់ទឹកម្ជូរចូលឆាមួយត្រលប់ដួសស្រោចពីលើត្រី ដែលដួសដាក់ចានជាការស្រេច៕

របៀបធ្វើ ត្រីចៀនបន្លែជូអែម :: Cam Location

Loading...
Loading...