របៀបធ្វើ ស្លាបមាន់បោក

Loading...
គ្រឿងផ្សំ
  • ស្លាបមាន់ ៧ស្លាប យកឆ្អឹង​ចេញត្រង់​​កន្លាក់ស្លាប​
  • គ្រឿងបុករួច ២-៣ស្លាបព្រាបាយ (គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស ម្ទេស)
  • ​សាច់មាន់ចិញ្ច្រាំ ២០០ក្រាម (កុំម៉ត់ពេក)
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ម្សៅស៊ុបមាន់ កន្លះស្លាបព្រាកាហ្វេ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ស្ករស កន្លះស្លាបព្រាបាយ
វិធីធ្វើ
  1. មុន​ដំ​បូង​យក​ស្លាប​មាន់​ដែល​បាន​យក​ឆ្អឹង​ចេញ​រួច​មក​ប្រឡាក់​ជា​មួយ​​អំបិល,​ ស្ករ, ម្សៅស៊ុបមាន់ និងទឹកត្រី មួយ​មុខ​បន្តិច​ឱ្យ​ចូល​រស់​ជាតិ​ជាមុនសិន។
  2. យក​សាច់​មាន់​ចិញ្ច្រាំ​មក​លាយ​ជា​មួយ​គ្រឿងបុក, ស្ករស, ម្សៅស៊ុបមាន់, ទឹកត្រី​ និងអំបិល​ឱ្យ​ចូល​គ្រឿង​បាន​សព្វ។
  3. បន្ទាប់​ពី​គ្រឿង​ចូល​ជា​មួយ​សាច់​មាន់​បាន​សព្វហើយ​យក​​សាច់​មាន់​ទៅ​ញាត់​ចូល​ក្នុង​ស្លាបមាន់​រហូត​ទាល់​តែ​អស់​យក​ទៅ​ដាក់​អាំង​ឱ្យឆ្អិន​ជា​ការ​ស្រេច៕

របៀបធ្វើ ស្លាបមាន់បោក :: Cam Location

Loading...
Loading...