បាយឆាបង្គាចំហុយជ្រលក់ទឹកត្រីកោះកុង

Loading...
គ្រឿងផ្សំ
  • បង្គាស្រស់ 
  • បង្គារគ្រៀម 
  • ទឹកត្រីកោះកុង (មានលក់នៅទីផ្សារ) 
  • សាច់ជ្រូកសាច់សុទ្ធពងទា 
  • ការ៉ុត 
  • សាឡាត់ 
  • ប៉េងប៉ោះ 
  • ស្លឹកខ្ទឹម 
  • ខ្ទឹមស 
  • ម្សៅស៊ុប 
  • ប៊ីចេង 
  • អំបិល 
  • ស្ករស និងម្រេច
វិធីធ្វើ
  1. ដាំបាយឲ្យឆ្អិនល្មម មិនស្រួយពេក មិនជ្រាយពេក ហើយដួសទុកមួយអន្លើ។
  2. ពងទាត្រូវចៀនដាក់គ្រឿង ដូចជា ខ្ទឹមស ទឹកត្រី ប៊ីចេង ស្ករស អំបិលបន្តិច (មិនដាក់ក៏បាន) ហើយត្រូវហាន់ជាចំណិតតូចៗ។
  3. ចំពោះការ៉ុតត្រូវកោសសំបកឲ្យស្អាត លាងទឹកហើយហាន់ជាដុំៗប៉ុនចុងចង្កិះ។
  4. សាឡាត់ត្រូវកាត់ទងចេញហើយលាងទឹកឲ្យស្អាតទុកឲ្យស្រស់ទឹក។
  5. ប៉េងប៉ោះត្រូវហាន់ជាបន្ទះស្តើងល្មម។ 
  6. ចំណែកសាច់ជ្រូកត្រូវចិញ្ច្រាំឲ្យល្អិតៗដើម្បីឲ្យចូលជាតិគ្នា។
  7. បន្ទាប់ពីរៀបចំគ្រឿងរួចរាល់អស់ហើយ ដាក់ខ្ទះឲ្យក្កៅរួចសុំដាក់ប្រេងចូល បន្ទាប់កមចាក់ខ្ទឹមសដែលចិញ្ជ្រាំរួចនោះចូលចាក់សាច់ជ្រូកទឹក ត្រី ប៊ីចេង អំបិល ស្ករស ម្រេចបន្តិច ឆាឲ្យឆ្អិនល្អរួចចាក់បាយដែលដាំឆ្អិនចូល ចូក២ ត្រលប់ យកវែកឆាមកជ្រុមបាយនោះឲ្យដាច់ចេញពីគ្នាហើយដាក់ម្សៅស៊ុបចូល បន្តិចសមល្មមនឹងបរិមាណបាយហើយដាក់ទឹកត្រី ប៊ីចេង ស្ករត្នោតនឹងការ៉ុតចូលឆារហូតទាល់តែបាយឡើងពណ៌ក្រហមតិចៗទើប ចាក់ពងទាដែលចៀនរួចចូល។ រោយស្លឹកខ្ទឹមចូលជាការស្រេច។
  8. រីឯបង្គាត្រូវលាងទឹកឲ្យស្អាត ដាក់ឆ្នាំងលើភ្លើងឲ្យក្កៅខ្លាំង ហើយចាក់បង្គារចូលក្រឡុកឲ្យឆ្អិនសព្វ៣នាទី រួចដួសចេញទុកឲ្យល្អ (ការធ្វើបែបនេះទើប បង្គានៅមានរសជាតិប្រសិនបើយើងស្រុះជាមួយទឹកក្កៅបង្គារនឹងបាត់ បង់រសជាតិ)។
វិធីរៀបចំ
  1. ជ្រើសយកចានដែលមានរាងមូល ក៏ បានពងក្រពើក៏បាន រៀបសាឡាត់ពីបីសន្លឹកបន្ទាប់មករៀបប៉េងប៉ោះធ្វើយ៉ាងណាឲ្យមាន សោភណ្ឌភាពគួរឲ្យចង់ទទួលទានរៀបបង្គាក្នុងចំនួនល្មមសម្រាប់មនុស្សម្នាក់ដាក់ពីលើ។
  2. សាឡាត់ដួសបាយឆានោះដាក់ក្នុងកូនចានចង្កិះរបៀប ជាបាយចំហុយ ហើយសង្កត់ថ្មមៗឲ្យណែន ហើយផ្កាប់ពីលើចានដែលរៀបសាឡាត់ហើយនោះប៉ុន្តែមិនមែនដាក់ពីលើ សាឡាត់ទេ គឺដាក់ត្រង់កន្លែងទំនេរមួយខាងទៀត។ 
  3. ទុកចន្លោះបន្តិចសម្រាប់ដាក់កូនចានទឹកជ្រលក់។
 
បញ្ចាក់ ៖ ចំពោះទឹកត្រីកោះកុងដែលគេនិយមហៅនោះ យើងក៏អាចធ្វើបានដែរ ខ្មែរប្រពៃ នឹងជម្រាបជូនអំពីរបៀបធ្វើ ប្រសិនបើប្រិយមិត្តចង់ដឹង៕

បាយឆាបង្គាចំហុយជ្រលក់ទឹកត្រីកោះកុង :: Cam Location

Loading...
Loading...