របៀបធ្វើ ឆា​សាច់​គោ​ជ្រលក់​ទឹក​ម្ទេស

Loading...
គ្រឿង​ផ្សំ​មាន
  • ប្រេង​ឆា ២ ស្លាប​ព្រា​បាយ ឆាន់​ឲ្យ​ជា​ដុំៗ 
  • សាច់​ច្រ​ឡក (សាច់គោ) ៤៥០ ក្រាម 
  • ម្ទេស និង​ខ្ទឹម​ក្រ​ហម ៣ ស្លាប​ព្រា​បាយ 
  • ទំពាំង​បារាំង ៤៥០ ក្រាម កាត់​ជា​ប្រ​វែង ៣ សង់ទីម៉ែត្រ
  • ខ្ទឹម​ខៀវ ៤ ដើម ហាន់​ឱ្យ​ហើយ 
  • ម្ទេស ១ គ្រាប់វះ​យក​គ្រាប់ និង​ហាន់​ឲ្យ​ហើយ 
  • សណ្តែក​បណ្តុះ ១ ដៃ យក​លាង​ឱ្យ​ស្អាត 
  • ស្លឹក​ជី​វ៉ាន់​ស៊ុយ​ស្រស់ ១ ដៃ 
  • ស្លឹក​ជី​អង្កាម​ស្រស់ ២០ សន្លឹក 
  • ទឹក​ក្រូច​ឆ្មា ១ គ្រាប់ 
  • បាយ​ចំ​ហុយ ឬ​ក៏​មី ដើម្បី​ញ៉ាំ​ជា​មួយ​។ 
របៀប​ធ្វើ
  1. ដុត​កម្តៅ​ខ្ទះ​ឱ្យ​ក្តៅ រួច​ចាក់​ប្រេង​ឆា​ចូល វា​នឹង​មាន​ផ្សែង​តែ​វា​ឆាប់​ឆ្អិន។ 
  2. ដាក់​សាច់​បី​ដុំ​ចូល​ទៅ​ក្នុង​ខ្ទះ ចៀន​ពី ២ ទៅ ៣ នា​ទី​រហូត​ដល់​ឆ្អិន។ 
  3. ពេល​ឆ្អិន​ហើយ សូម​ដាក់​ចូល​ចាន​រួច​ដាក់​សាច់​ដែល​នៅ​សល់​ម្តង​បី​ដុំ​ៗ​ចូល​ខ្ទះ​ទៀត។ 
  4. ពេល​ឆ្អិន​អស់​ហើយ ត្រូវ​ប្រមូល​សាច់​ទាំង​អស់​នោះ​ចាក់​ចូល​ក្នុង​ខ្ទះ​តែ​មួយ​ដោយ​ដុត​កម្តៅ​ល្មម។ 
  5. បន្ទាប់​មក​ដាក់​ម្ទេស ខ្ទឹម​ក្រ​ហម និង​ទំ​ពាំង​បា​រាំង​ចូល​រំងាស់​រយៈ​ពេល ២ នា​ទី បន្ទាប់​មក​ទៀត​ដាក់​ខ្ទឹម​ខៀវ​ចូល​។ 
  6. បន្ត​មក​ទៀត​ឆា​រយៈ​ពេល ១ នា​ទី​រហូត​ដល់​បន្លែ​ផុយ តែ​នៅ​ស្រួយ​ឆុប​ៗ។ 
  7. ចាក់​ម្ទេស និង​សណ្តែក​បណ្តុះ​ចូល ឆា​មួយ​ភ្លែត សូម​ដាក់​ស្លឹក​ជី​វ៉ាន់​ស៊ុយ និង​ជី​អង្កាម​ចូល រួច​ច្រ​បាច់​ក្រូច​ឆ្មារ​ចូល​តាម​ក្រោយ។ 
  8. ជា​ចុង​ក្រោយ ត្រូវ​ពិ​និត្យ​មើល​គ្រឿង​ផ្សំ លោក​អ្នក​អាច​ញ៉ាំ​ម្ហូប​ឆា​សាច់​គោ​នេះ​ជា​មួយ​បាយ ឬ​មី​ក៏​បាន។
របៀប​ធ្វើ​ទឹក​ម្ទេស​
  1. ដុត​កម្តៅ​ខ្ទះ ២០០ អង្សាសេ! ហាន់​ខ្ទឹម​បា​រាំង ៤ ផ្លែ, ខ្ទឹម​ស ៤ ផ្លែ, ម្ទេស​ក្រ​ហម​វះ​យក​គ្រាប់​ចេញ និង​ហាន់​ជា​ស្រេច ៦ ផ្លែ និង​ប្រេង​ឆា ១ ស្លាប​ព្រា​បាយ​កន្លះ​ ច្រលប​បញ្ចូល​គ្នា។ 
  2. បន្ទាប់​មក ចាក់​វា​ចូល​ទៅ​ក្នុង​ខ្ទះ​ហើយ​ឆា​រយៈ​ពេល​ពី ១៥ ទៅ ២០ នា​ទី​រហូត​ដល់​ខ្ទឹម​បា​រាំង​និង​ខ្ទឹម​ស​ទន់។
  3. ដាក់​ស្ករ​ត្នោត ២ ស្លាប​ព្រា​បាយ និង​អំ​បិល ១ ស្លាប​ព្រា​កា​ហ្វេ​លាយ​បញ្ចូល​គ្នា។ 
  4. បន្ទាប់​មក​ទៀត ដាក់​ដំ​ណាប់​អំ​ពិល​ទុំ ២ ស្លាប​ព្រា​បាយ ទឹក​ត្រី ២ ស្លាប​ព្រា​បាយ និង​ទឹក​ឆ្អិន​កន្លះ​ពែង​ច្រ​បល់​ចូល​គ្នា​ទាល់​តែ​ចូល​ជាតិ​គ្នា​សព្វ​ល្អ​។ 
  5. ចាក់​ប្រេង​ឆា ១ ស្លាប​ព្រា​បាយ​កន្លះ​ចូល​ក្នុង​ខ្ទះ​រួច​ដុត​កម្តៅ​។ 
  6. ចាក់​ទឹក​ម្ទេស និង​ខ្ទឹម​បារាំង​ចូល រួច​បន្ថយ​កម្តៅ​វា​ទុក​រយៈ​ពេល ២០ ទៅ ៣០ នា​ទី​រហូត​ស្ងួត​ទឹក។ 
  7. ហើយ​ចាក់​ទឹក​ក្រូច​ឆ្មា ១ គ្រាប់​ច្រ​បល់​ចូល​គ្នា​។ 
  8. ជា​ចុង​បញ្ចប់​ចាក់​ទឹក​ម្ទេស​ចូល​ក្នុង​ក្រ​ឡ​ហើយ​គ្រប​ឱ្យ​ជិត។ 
  9. វា​នៅ​តែ​រក្សា​រស​ជាតិ​របស់​វា​នៅ​ក្នុង​ទូរ​ទឹក​កក​អាច​បាន​រហូត​ដល់​ទៅ ១ ខែ៕

របៀបធ្វើ ឆា​សាច់​គោ​ជ្រលក់​ទឹក​ម្ទេស :: Cam Location

Loading...
Loading...