របៀបធ្វើ ឆាលៀសគល់ស្លឹកគ្រៃ

Loading...
គ្រឿងផ្សំ
  • លៀស ១ចានគោម ដុសលាងឲ្យស្អាត
  • គល់ស្លឹកគ្រៃ ៣គល់ហាន់បញ្ឆិតរាងវែង
  • ស្លឹកខ្ទឹម ២ដើមហាន់បញ្ឆិតៗ
  • អំបិល បន្តិច
  • ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ
  • ស្ករស ១ស្លាបព្រាបាយ
  • ម្ទេសស្រស់ និង​ម្ទេសហុយ ដាក់​តាមការចូល​ចិត្ត
  • ប្រេងឆា ២ស្លាបព្រាបាយ
វិធីធ្វើ
  1. មុន​ដំបូង​យក​គ្រឿង​ផ្សំ​មក​លាយ​ចូល​គ្នា​ដែល​មាន​ដូចជា អំបិល, ម្សៅស៊ុបមាន់, ស្ករស, និង​ម្ទេស​ឲ្យ​សព្វ។ 
  2. បន្ទាប់​មក​យក​​លៀស​ដាក់​ចូលប្រឡាក់​​ច្រ​បល់​ចូល​គ្នា​រួច​ទុក​ដោយ​ឡែក​សិន។
  3. យក​ប្រេង​ឆា​ដាក់​ចូល​ក្នុង​ខ្ទះ​ទុក​ឲ្យ​ក្តៅ​បន្តិច​​ដាក់​​លៀស​ប្រឡាក់​ចូល​ឆា​២-៣​ត្រ​ឡប់​។
  4. ដាក់​គល់​ស្លឹកគ្រៃ​ចូល​ឆា​វា​ឲ្យ​ឆ្អិន​ដាក់​ស្លឹក​ខ្ទឹម​ចូល​ចុង​​ក្រោយ​ឆា​បន្តិច​ទៀត​ជា​ការ​ស្រេច៕
 

របៀបធ្វើ ឆាលៀសគល់ស្លឹកគ្រៃ :: Cam Location

Loading...
Loading...