របៀបធ្វើ ត្រីចៀនជួន

Loading...
គ្រឿងផ្សំ
  • ត្រីទីឡាប់យ៉ា ១ (១គីឡូក្រាម)
  • សៀង ១កូនចានចង្កិះ
  • ខ្ញីហាន់ជាសរសៃៗ ៣ខាំ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • ស្ករ ៣ស្លាបព្រាបាយ
  • ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ
  • ម្ទេស ហាន់ល្អិតៗ 
  • ស្លឹកខ្ទឹម ហាន់ល្អិតៗ
  • ប្រេងឆា
  • ទឹកបន្តិច
របៀបធ្វើ
  1. ត្រីធ្វើអោយស្អាត រួចឆូតម្ខាង ៤កាំបិត រួចចៀនអោយស្រួយ។
  2. ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆាចូលទុកអោយក្តៅ សឹមដាក់ខ្ញីចូល ឆាអោយគ្រៀមបន្តិច រួចគាសទៅម្ខាង។
  3. ដាក់ប្រេងឆាចូលបន្តិចទៀត រួចដាក់ខ្ទឹមចូលឆាអោយខ្ទឹមក្រហម រួចដាក់សៀងចូលកូបីបួនត្រឡប់ សឹមដាក់ស្ករ ម្សៅស៊ុប ឆាប្រហែលជាបីបួនត្រឡប់ ដាក់ទឹកចូលបន្តិចទុកអោយពុះ។
  4. ដាក់ត្រីចូលច្របល់អោយចូលជាតិល្អ ទុកប្រហែល៥នាទីរោយស្លឹកខ្ទឹម និងម្ទេសពីលើជាកាស្រេច៕

របៀបធ្វើ ត្រីចៀនជួន :: Cam Location

Loading...
Loading...