របៀបធ្វើ បាយឆាការីជាមួយហែម

Loading...
គ្រឿងផ្សំ
  • បាយ ១ចាន
  • ហែម ២០០ក្រាម ចិតដុំតូចៗ 
  • ខ្ទឹមបារាំង ១ចំហៀងផ្លែចិតតូចៗ
  • អំបិល
  • ​ស្ករស
  • ប៊ីចេង
  • គ្រឿងការី កន្លះស្លាបព្រាបាយ
  • ការ៉ុត ១កំណាត់មើម ចិត​ដុំតូចៗ
  • គ្រាប់ពុធរំញ៉ង ២ស្លាបព្រាបាយ (ស្រុះ ៥នាទី)
  • ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ
  • ប្រេងឆា ២ស្លាបព្រាបាយ
 វិធីធ្វើ
  1. ដំបូង​ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ ទុក​ឲ្យ​ក្តៅបន្តិច​ដាក់​ខ្ទឹម​បារាំង​ចូល​ឆា​ប្រហែល​ជា​ ១​នាទី​។
  2. ដាក់​អំបិល, ស្ករ, ប៊ីចេង និង​គ្រឿង​ការី​រួច​ឆា​ចូល​គ្នា​ បន្ទាប់​​មក​​ដាក់​ហែម​​ចូល​ឆា​បន្តិច​ទៀតសិន​ចាំ​ដាក់​ ការ៉ុត និង​គ្រាប់​ពុធរំញ៉ងឆា​ ២​​​​-៣ត្រឡប់​។
  3. យក​បាយ​ដាក់​ចូល​ឆា​ចូល​គ្នា​ឲ្យ​សព្វ​ប្រហែល​ ៥នាទីដាក់​ស្លឹក​ខ្ទឹម​ចូល​ឆា​បន្តិច​ទៀត​ជា​ការ​ស្រេច៕

របៀបធ្វើ បាយឆាការីជាមួយហែម :: Cam Location

Loading...
Loading...