របៀបធ្វើ​​ ប្រហិត​សាច់ជ្រូក​​

Loading...
គ្រឿងផ្សំ
  • សាច់ជ្រូកចិញ្ច្រាំ ៥០០ក្រាម
  • ស្ករស ១ស្លាបព្រាបាយ
  • អំបិល ចុងស្លាបព្រាកាហ្វេ
  • ទឹកស៊ីអ៊ីវកន្លះស្លាបព្រាបាយ ឬទឹកត្រី​តាម​ចំណូល​ចិត្ត
  • ម្សៅស៊ុបមាន់ កន្លះស្លាព្រាកាហ្វេ
  • ម្រេច កន្លះស្លាព្រាកាហ្វេ
  • ម្សៅជំនួសមេនំប៉័ង កន្លះស្លាបព្រាកាហ្វេ (baking powder)
  • ម្សៅមី ១ស្លាបព្រាបាយកន្លះ
  • ទឹកត្រជាក់ ៨០មីលីលី្រ(ទឹកកក)
វិធីធ្វើ
  1. ដំបូង​យក​គ្រឿង​​ផ្សំមាន ម្សៅមី, ម្រេច, ស្ករស, ម្សៅជំនួសមេនំប៉័ង, ​អំបិល, ​ម្សៅស៊ុបមាន់ និងទឹក​ត្រីលាយ​ចូល​ជាមួយ​ទឹក​ត្រជាក់​រួច​កូរ​វា​ចូល​គ្នា​ឱ្យសព្វ។
  2. យកសាច់​ជ្រូក​ដាក់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ក្រឡុក​ រួច​ចាក់​ទឹក​ដែល​លាយ​គ្រឿង​ផ្សំ​រួច​ចូល​បើក​ម៉ា​ស៊ីន​ក្រឡុក​វា​ឱ្យ​ម៉ត់។
  3. ដួស​វា​ចេញ​គ្រប​ឱ្យ​ជិត​យក​ទៅ​ដាក់​ក្នុង​ទូទឹកកក​​ប្រ​ហែលជា​ ១ម៉ោង​។
  4. ក្រោយ​មក​យក​វា​ទៅ​ដាក់​ចូល​ក្នុង​ម៉ាស៊ីន​ក្រ​ឡុក​​​​ម្តង​ទៀត​​​ ពេល​រួច​រាល់​ហើយ​យក​ទៅ​ដាក់​ក្នុង​ទូទឹក​កក​ឱ្យ​បាន​ ៤៥​នាទី​ទៀត​។
  5. បន្ទាប់​ពី​ដាក់​ក្នុង​ទូរ​ទឹកកក​ជា​លើក​ទី​ពីរ​ដើម្បី​ឱ្យ​វា​ស្វិត​ល្អ​ ​អីឡូវ​អាច​យក​វា​លុញធ្វើ​ជា​ដុំ​មូលៗ​ រួច​យក​ដាក់​ចូល​ក្នុង​ទឹក​ដែល​កំពុង​ដាំ​តែ​ដាក់​ពុះ​តិច​ៗ​បាន​ហើយ ​ពេល​ដែល​វា​អណ្តែតមក​លើ​គឺ​ឆ្អិន​អាច​ស្រង់​បាន​៕

របៀបធ្វើ​​ ប្រហិត​សាច់ជ្រូក​​ :: Cam Location

Loading...
Loading...