របៀបធ្វើ បាយឆា

Loading...
គ្រឿងផ្សំ
  • អង្ករ ២៥០ ក្រាម
  • ទឹកដូង ១ កែវ
  • ពងទា ២ គ្រាប់ 
  • អំបិល ១ ស្លាបព្រាកាហ្វេ
  • ប៉ីចេង ១ ស្លាបព្រាកាហ្វេ
  • ខ្លាញ់ ២ ស្លាបព្រាបាយ
  • ស្លឹកខ្ទឹម
  • ស្កស ២ ស្លាបព្រាកាហ្វេ
  • បង្គា ៥ ទៅ ៦ 
  • ខ្ទឹមសចញ្ជ្រាំ ២ ឬ ៣ កម្ពឹស
  • សាច់ជ្រូក ២០០ ក្រាម
  • ទឹកត្រី ១ ស្លាបព្រាបាយ
វិធីធ្វើ
  1. លាង​អង្ករ​ឲ្យ​ស្អាត​រហូត​ដល់​ទឹក​ថ្លា​សម្រិត​ទឹក​ឲ្យ​អស់​ចាក់​អង្ករ​ចូល​ក្នុងឆ្នាំង​តូច​មួយ​បន្ទាប់​មក​ចាក់​ទឹក​ដូង​ចូល​ក្នុង​កម្រិត​ល្មម (លិចអង្ករមួយថ្នាំងដៃ)។ដាក់​ដាំ​ដូច​បាយ​ធម្មតា។
  2. គោះពង់ទាដាក់​ចាន​តូច​មួយក្រឡុកវា​ឲ្យម៉ត់​ល្អ។ លាង​សាច់​ជ្រូក និង​ចញ្ជ្រោំ​ឲ្យ​ល្អិត។ រួច​ហាន់​ស្លឹកខ្លឹមឲ្យខ្លីៗ។
  3. យក​ពងទា​ដែល​បាន​វាយ​ទុក​ពាក់​កណ្តាល​មក​ក្រ​លែង​លើខ្ទះ ដែលមាន​ខ្លាញ់​ក្តៅ​ឲ្យ​ស្តើង​ចាំ​រហូត​ដល់​ឆ្អិន​គ្រៀម​ល្អហាន់​ជា​បន្ទះៗ។
  4. លាយទឹកត្រីក្នុងកូនចានមួយជាមួយប៉ីចេង, ខ្លាញ់ ១ ស្លាប​ព្រាបាយ,ស្លឹក​ខ្ទឹម, ស្ក, បង្គា រួច​ទុកមួយ​អន្លើ។
  5. ចញ្ជ្រោំ​ខ្ទឹម​ស​ឲ្យ​ល្អិត​រួច​ដា​ក់បំ​ពង​ឲ្យ​ឈ្ងុយ​ចាក់​សាច់​ចញ្ជ្រោំ​ចូល​ពេល​ដែល​សាច់​គ្រៀម​ល្អ​ចាក់​ទឹក​ត្រី​លាយ​ចូល​ឆា​មួយ​ត្រឡប់​ចាក់​ពង​ទា​ដែល​នៅ​ស់​ចូល បន្ទាប់​មក​ចាក់​បាយ​ចូល​កូ​មួយ​ត្រលប់​ភ្លក់​មើល​តាម​ចំណូល​ចិត្តជា​ការ​ស្រេច។
  6. ចាក់​បាយ​​ចូល​ក្នុង​កូន​ចាន​មួយ​ញ៉ាត់​ឲ្យ​ពេញ​រួច​យក​ទៅ​ផ្កាប់​លើ​ចានរាបមួយធ្វើការគោះវាទំលាក់តិចៗដោយ​ប្រយ័ត្ន​កុំឲ្យបែក។ ក្រាល​សាឡាដ​ពី​លើ​ចាន​ចិត​ត្រសក់ និង​ប៉េង​ប៉ោះ​ជាបន្ទះ​ស្តើងៗ​លាង​ទឹក​ឲ្យ​ស្អាត​រាប​ពី​លើ​សាឡាដ៕

របៀបធ្វើ បាយឆា :: Cam Location

Loading...
Loading...