របៀបធ្វើ ហ៊ូគឹងបំពង

Loading...
គ្រឿងផ្សំ
  • សាច់ជ្រូក & បង្គា
  • បិុគក & ត្រាវ
  • ស្ករស ម្សៅស៊ុប ម្រេច ម្សៅឆា
  • សំបកហ៊ូគឹង
វិធីធ្វើ
  • យកសាច់ជ្រូក និង បង្គា មកចិញ្ច្រាំ​ចូលគ្នា​ឱ្យរៀងម៉ ត់បន្តិច រួចទុក​មួយអន្លើ។
  • ត្រាវ និង ប៉ិគក់ យកមក​ចិញ្ច្រាំ​ចូល​គ្នាដែរ តែកុំឱ្យ​ម៉ត់ពេក។
  • បន្ទាប់មកយក​គ្រឿងទាំង​អស់ដែល បាន​ចិញ្ច្រាំ​ចូលគ្នា​ហើយ មកលាយ​ច្របល់ចូលគ្នា ហើយ​ដាក់​ ម្សៅ​ស៊ុប​ ស្ករស​ ម្រេច​ និង​ ម្សៅឆា​បន្តិច រួច​ច្របល់​ចូល​គ្នាឱ្យ​ចូល​ជាតិ​  ។
  • បន្ទាប់មកទៀតយកសំបកហ៊ូគឹងមក ជ្រលក់​ជាមួយ​ទឹកបន្តិច​ដើម្បី ឱ្យទន់ ហើយ​យក​មក​ខ្ចប់​ដាក់​ស្នូល​ ចង​វា​ជា​កង់​ ដូច​អន្សម​ជ្រូក​ ធ្វើ​បន្ត​បែប​នេះ​ ទាល់​អស់​ស្នូល​។
  •  រួចសឹមយកមក​ចំហុយ​ឱ្យឆ្អិន ទុកឱ្យ​ត្រជាក់ ទើប​យក​មក​បំពង​វា​ឱ្យ​ស្រួយ​ ហើយ​ស្រង់​ចេញ​ កាត់​ជា​កង់​រួច​ជា​ការ​ស្រេច។ អាចយក​មកពិសារ​ជាមួយ​ទឹកម្ទេស រឺ ទឹកសៀង​តាមចំនូល​ចិត្ត៕

របៀបធ្វើ ហ៊ូគឹងបំពង :: Cam Location

Loading...
Loading...