របៀបធ្វើ ឆាមី

គ្រឿងផ្សំ
  • មីសរសៃធំ ១កញ្ចប់
  • ម្ទេសហាវៃ ១ផ្លែ (ហាន់ស្តើងៗ)
  • ផ្កាខាត់ណាខៀវ ១ផ្កា (ហាន់ជាដុំស្តើងល្មម)
  • ស្ពៃតឿ ៤ដើម (ហាន់ជាពីរ ឬ ជាបី)
  • សាច់ទ្រូងមាន់ ៣ខាំ (ហាន់ស្តើងៗ)
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
  • ស្ករ ១ស្លាបព្រាបាយ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ម្សៅស៊ុប ២ស្លាបព្រាបាយ
  • ប្រេងខ្យង ៣ស្លាបព្រាបាយ
របៀបធ្វើ
  1. យកគ្រឿងផ្សំមួយមុខពាក់កណ្តាលប្រលាក់ជាមួយសាច់មាន់អោយសព្វល្អ។
  2. ដាំទឹកអោយពុះ ដាក់ផ្កាខាត់ណា និងស្ពៃតឿស្រុះប្រហែល ៥ទៅ១០វិនាទី រួចស្រង់ចេញ។
  3. ដាំទឹកអោយពុះ ដាក់មីស្រុះប្រហែល ៣នាទី(ជជុះកុំអោយស្អិតជាប់គ្នា) រួចស្រង់ដាក់កញ្រ្ចែង រួចបើកទឹកត្រជាក់លាង (កុំអោយស្អិតជាប់គ្នា)។
  4. យកមីមកលាយជាមួយគ្រឿងផ្សំដែលនៅសល់អោយសព្វ។
  5. ដាំខ្ទះអោយក្តៅ ដាក់ប្រងឆា១ស្លាបព្រាបាយ និងខ្ទឹមចិញ្រ្ចាំ១ស្លាបព្រាកាហ្វេ ចូលឆាអោយខ្ទឹមក្រហម សឹមដាក់សាច់ចូលឆាអោយសាច់ឆ្អឹន ដាក់បន្លែចូលឆាអោយទន់បន្លែ ប្រហែល២នាទី រួចដួសដាក់ចានមួយ។
  6. ដាំខ្ទះអោយក្តៅ ដាក់ប្រងឆា១ស្លាបព្រាបាយ និងខ្ទឹមចិញ្រ្ចាំ១ស្លាបព្រាកាហ្វេចូល ឆាអោយខ្ទឹមក្រហម សឹមដាក់មីចូលឆាប្រហែល៥នាទី (បើស្ងួតដាក់ទឹកឆាចូល) រួចដាក់បន្លែ (ឆារួច)ចូលឆាអោយសព្វជាការស្រេច៕
Chow mein
 
  • 1 Pkg Chow mein egg noodles
  • ½ cup or bell peppers
  • ½ cup of celery
  • 4 bunches of bok choy
  • 1 head of broccoli
  • ½ lb chicken
  • 1 tbsp soy sauce
  • 1 tbsp sugar
  • ½ tsp salt
  • 2 tbsp of chicken mix
  • 3 tbsp of oyster sauce
*You can add any veggie you like to this dish
 
  1. Now we add in half of each ingredient to the meat or tofu and mix well.
  2. Blanch the broccoli and bok choy, or any of the tougher veggies for 5-10 seconds.
  3. Cook the noodles for 3 minutes, try to loosen them. After 3 minutes, wash the noodles in cold water.
  4. Now we add in the other half of the seasoning. Add 1 tbsp of oil and minced garlic fry until brown garlic. Add in chicken fry 3-4 minutes.
  5. After 3-4 minutes add in veggies for tofu fry for 2 minutes (firm tofu is the best for stir-fry). Fry for another 2 minutes and you are done. Transfer the stir-fry to another plate for now.
  6. Add in 1 tbsp of oil and minced garlic fry until golden brown then add in noodles (Add in the juices from the stir-fry) and fry for 5 minutes.
  7. After 5 minutes add in the veggies and toss them. We are done.

របៀបធ្វើ ឆាមី :: Cam Location

Loading...