របៀបធ្វើ ឆាសណ្តែកកួជាមួយសាច់ជ្រូក

Loading...
គ្រឿងផ្សំ
  • សណ្តែកកួ ៧ខាំ (កាត់ជាប្រឆិតៗ ខ្លីល្មម)
  • សាច់ជ្រូក ៥ខាំ (បីជាន់ ឬ សាច់ស្មា ហាន់ស្តើងៗ) 
  • ទឹកប្រេងខ្យង ៣ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ស្ករ ១ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ស្លាបព្រាបាយ
  • ប្រេងឆា ២ស្លាបព្រាបាយ
  • ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ
របៀបធ្វើ
  1. លាយគ្រឿងផ្សំជាមួយសាច់អោយសព្វ រួចទុកចោលប្រហែល៥នាទី។ ដាំទឹកអោយពុះ ដាក់សណ្តែកស្រុះប្រហែល ២០ទៅ៣០វិនាទី រួចស្រង់ចេញ។
  2. ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆា និងខ្ទឹមចូលឆាអោយខ្ទឹមក្រហម ដាក់សាច់ចូល ឆាអោយសព្វ គ្របទុកចោល ៥នាទី។
  3. បន្ទាប់មកដាក់សណ្តែកចូល ឆាអោយសព្វ (បើស្ងូតពេក ដាក់ទឹកបន្តិច) គ្របទុកប្រហែល២នាទី ឆាបីបួនត្រឡប់ទៀតជាការស្រេច៕
 
Long - Bean Stir fry with Pork
 
  • 1.5 lb Asian long beans 
  • 1 lb pork belly
  • 3 tbsp oyster sauce
  • 1 tsp salt
  • 1 tbsp sugar
  • 1 tbsp chicken soup base
  • 2 tbsp oil
  • 2 tbsp minced garlic
 
  1. Mix ingredients and let it sit for 5 minutes.
  2. Blanch the beans for 20-30 seconds. Drain the beans.
  3. Hot the pans, Add in oil and garlic fry until brown the garlic and add in the meat. Fry for 5 minutes.
  4. After 5 minutes add in the beans. After you add the beans do not cook for too long, cover for 2 minutes. Let join .

របៀបធ្វើ ឆាសណ្តែកកួជាមួយសាច់ជ្រូក :: Cam Location

Loading...
Loading...