របៀបធ្វើ ពោតអាំង​ខ្ទិះដូង

Loading...
គ្រឿងផ្សំ
  • ពោត ៨-១០ផ្លែ
  • ខ្ទិះដូង ១ចានគោម
  • ស្ករត្នោត ២០០ក្រាម
  • ស្លឹកខ្ទឹម ២ដើមហាន់តូចៗ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
វិធីធ្វើ
  1. មុន​ដំ​បូង​ត្រូវ​យក​ខ្ទិះ​ដូង​មក​ដាក់​រំ​ងាស់​ប្រហែល​ជា​ ១០​នាទី​​។
  2. បន្ទាប់​មក​ដាក់​ស្ករ​ត្នោត​ និង​អំបិល​ចូល​រួច​ទុក​វា​ ១៥​នាទី​ទៀតចាំ​បិទ​​ភ្លើង​ទុក​ឱ្យរាង​ត្រជាក់​បន្តិច​ដាក់​ស្លឹក​ខ្ទឹម​ចូល។​
  3. យក​ពោតមក​បក​ដាក់​អាំង​ឱ្យឆ្អិន​បាន​សព្វ​ល្អ(ដាក់​ភ្លើង​ក្តៅ​ល្មម)​ រួច​ហើយ​យក​មក​លាប​ទឹក​ខ្ទិះ​ដូង​។
  4. បន្ទាប់​ពី​លាប​រួច​យក​ទៅ​ដាក់​អាំង​​បន្តិចៗ​​ទៀត​​​ បន្ទាប់​ពី​អាំង​បន្តិច​ទៀត​ហើយ​យក​វា​មក​លាប​ខ្ទិះ​ដូង​ម្តង​ទៀត​ជា​ការ​ស្រេច៕

របៀបធ្វើ ពោតអាំង​ខ្ទិះដូង :: Cam Location

Loading...
Loading...