របៀបធ្វើ ខ្យង​ស្ងោរ​ជ្រលក់​ទឹកត្រី

Loading...
គ្រឿងផ្សំ
  • ​ខ្យងស្ងោរ ៥០០ក្រាម ឆ្កឹះយកសាច់
  • គល់ស្លឹកគ្រៃ ២គល់ កាត់កង់ដំឱ្យបែក
  • ស្លឹកក្រូចសើច ៥សន្លឹក
  • បន្លែអន្លក់​ញ៉ាំ​ផ្ទាប់ 
  • ជីអង្កាម
  • ជីសាំងឃុំ
  • សាឡាដ៍
  • ចេកខ្ចី
 វិធីធ្វើ
  1. ដំបូង​ដាក់​ឆ្នាំង​ដាំ​ទឹក​ឱ្យ​ពុះ​​ដាក់​គល់​ស្លឹក​គ្រៃ​ ​និង​ស្លឹក​ក្រូច​សើច​ញីដាក់​​​ចូល​។
  2. ទុក​មួយ​សន្ទុះ​ដាក់​ខ្យង​ចូល​ស្ងោរ​​​ម្តង​ទៀតមួយ​ពុះប្រហែល​ជា ២-៣នាទី។
  3. ២ - ៣​នាទី​ក្រោយ​មក​អាច​ស្រង់​យក​មក​ញ៉ាំ​ផ្ទាប់​ជា​មួយ​បន្លែ​ជ្រលក់​ទឹក​ត្រី​បានហើយ៕
គ្រឿងផ្សំទឹកត្រី
  • ទឹកឆ្អិន ១២០មីលីលីត្រ, ស្ករស ៥០ក្រាម, ទឹកក្រូចឆ្មា ២-៣ស្លាបព្រាបាយ, អំបិល បន្តិច, ទឹកត្រី ២-៣ស្លាបព្រាបាយ, ខ្ទឹមស ៣កំពឹស, ម្ទេស តាមចូល​ចិត្ត ​ចិញ្ច្រាំ ​ដាក់​ចូល​ក្នុង​ចាន​លាយ​ចូល​គ្នា​ឱ្យសព្វ៕

របៀបធ្វើ ខ្យង​ស្ងោរ​ជ្រលក់​ទឹកត្រី :: Cam Location

Loading...
Loading...